CamNews

តារា 

ឆន សុវណ្ណារាជ មក​ដល់​ប្រទេស​កំណើត ត្រៀម​ទទួល​កិច្ចសន្យា ច្រៀង​តាម​ខេត្ត

ភ្នំពេញ៖ តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយសម្រាប់មិត្តយុវវ័យ ប្រចាំផលិតកម្ម រស្មីហង្សមាស
លោក ឆន សុវណ្ណារាជ បានត្រឡប់មក ប្រទេសកម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា
ឆ្នាំ២០១៣ ជាមួយនឹងការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់
លោក ជាច្រើននាក់។

ពេល ឆន សុវណ្ណារាជ មកដល់ព្រលាន យន្តហោះភំ្នពេញអន្តរជាតិ គេសង្កេតឃើញ មានអ្នកគាំទ្រ
យ៉ាងច្រើន កុះករបានត្រៀមកាមេរ៉ា និងកាដូឈរចាំវត្តមាន របស់លោក ឆន សុវណ្ណារាជ ដើម្បីជូន
និងថតរូបទុកជាអនុស្សវរីយ៍ បន្ទាប់ពីលោក បានអូសវ៉ាលីឡើងយន្តហោះ ទៅសម្តែងនៅប្រទេស
បារាំង ជាមួយដៃគូរួមទ្រនំ គឺកញ្ញា ផន នីដា ហៅស្រីខួច។

ការសម្តែងអស់ជាច្រើនខែមកនេះ មិនបានធ្វើឲ្យលោក ឆន សុវណ្ណារាជ និងអ្នកគាំទ្រខកបំណង
នោះទេ ព្រោះលោក បាននាំមកវិញនូវ ភាពជោគជ័យយ៉ាងខ្លាំង ពីទស្សនិកជននៅទីនោះ។ អ្វីដែល
ពិសេសនោះ លោក ឆន សុវណ្ណារាជ ថែមទាំងបានរៀបចំខួបកំណើតបែបរ៉ូមែនទិក តូចមួយជាមួយ
កញ្ញា ស្រីខួច ហាក់បញ្ជាក់ពីភាព ជោគជ័យទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកវិញ លើកនេះ គេមិនដឹងថា លោក មានគំរោងទៅសម្តែង នៅ
ប្រទេសណាទៀតនោះទេ ខណៈរដូវនេះ គឺជារដូវកើបប្រាក់ពី កម្មវិធីប្រគំតន្ត្រី តាមបណ្ដាខេត្តនានា
ក្នុងប្រទេសកម្ពុជា ពោលគឺដល់ ពេលដែលតារាល្បីៗ ត្រូវទទួលកិច្ចសន្យា ច្រៀងតាមខេត្ត ដែល
រៀបចំឡើងដោយ ក្រុមហ៊ុនធំៗ ក្នុងស្រុកជាច្រើន ហើយក៏ជាឱកាសមាស ពីសំណាក់តារាល្បីៗ
ទាំងនោះផងដែរ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sovanreach entertainment singer khmer star ឆន​ សុវណ្ណរាជ