ចាប់តាំងពីបានបង្ហាញខ្លួន មកដល់ពេលនេះ រ៉ូបរឹបចង្កេះត្រឹមជង្គង់គឺជាម៉ូដែលសម្លៀកបំពាក់មួយ
ប្រភេទដែលត្រូវបានស្រីស្អាតក្នុង និងក្រៅប្រទេសពេញនិយមប្រើប្រាស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ
រ៉ូបរឹបចង្កេះត្រូវបានគេរចនា និងកែលំអជាបន្ដបន្ទាប់ ដើម្បីឱ្យសមស្របនឹងការនិយមរួម ដូច្នេះវាក៏
ត្រូវបានបងប្អូននារី មានការយកចិត្តទុកដាក់។
នៅក្នុងព្រឹត្តិការណ៍ធំៗ ឬពិធីជប់លៀងនានា គេតែងតែឃើញក្រុមតារាស្រីទាំងឡាយ ប្រើប្រាស់រ៉ូប
ប្រភេទរឹបចង្កេះដ៏ស្រស់ស្អាត និងទន់ភ្លន់នេះ។ មូលហេតុដែលមានការពេញនិយមច្រើនដូច្នេះ គឺ
ដោយសារតែរ៉ូបរឹបចង្កេះ ជួយឱ្យតារាស្រីទាំងឡាយ មានរូបរាងដូចកូនក្រមុំ និងជាទីចាប់អារម្មណ៍ រាល់ពេលពួកគេបង្ហាញខ្លួនក្នុងកម្មវិធីនិមួយៗ។
ពេលដើរផ្សារ ឬចូលហាងសម្លៀកបំពាក់ គេឃើញរ៉ូបរឹបចង្កេះនៅគ្រប់កន្លែង។ រ៉ូបរឹបចង្កេះ មាន
ច្រើនប្រភេទ និងសម្បូរបែប ចាប់ពីទន់ភ្លន់ រ៉ូមេនទិច រហូតដល់លេចធ្លោ ព្រោះថារ៉ូបរឹបចង្កេះ អាច ផ្ដល់ទៅតាមតម្រូវការរបស់នារីគ្រប់រូប។ រ៉ូបរឹបចង្កេះ ស័ក្ដិសមនឹងនារីដែលមានរូបរាងតូចច្រលឹង
ចំណែកនារីដែលមានរង្វង់ទីពីរធំ គឺអាចជ្រើសរើសរ៉ូបរឹបក្រោមដើមទ្រូងបន្ដិច។
រចនានៃរ៉ូបរឹបចង្កេះ មានលក្ខណៈធំទូលាយ ដូច្នេះវាផ្ដល់ផាសុខភាពដល់អ្នកប្រើប្រាស់ នៅពេល
អង្គុយធ្វើការ ក៏ដូចជាការធ្វើដំណើរ។ សម្រាប់នារីដែលមានមាឌធំ “មូល” រ៉ូបប្រភេទនេះនឹងជួយបិទ
បាំងចំណុចមិនស្អាត ហើយជួយឱ្យរូបរាងមើលទៅស្រឡូនជាងធម្មតា។
ដើម្បីស្លៀករ៉ូបប្រភេទនេះចេញដើរកំសាន្ដ អ្នកអាចបន្ថែមសម្ភារៈលំអមួយចំនួន ដូចជាកងដៃ កង.ក
ដែលមានពណ៌ដូចគ្នា ឬពណ៌ដែលមានលក្ខណៈស៊ីគ្នាដើម្បីជួយឱ្យរ៉ូបកាន់តែមានភាពលេចធ្លោ ហើយ សម្រស់របស់អ្នកកាន់តែត្រូវបានគេចាប់អារម្មណ៍។
ដោយ ៖ តារា
ប្រភព ៖ TCfashion