CamNews

តារា 

គ្រួ​សារ​សព​នាង ពេជ្រ កណីកា គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុ​លា​ការ

ភ្នំពេញ៖ បន្ទាប់ពីជួបនូវគ្រោះថ្នាក់ចរចរណ៍ គួរឲ្យរន្ធត់មួយបណ្តាលឲ្យតារាសម្តែង និងជា
តារាបង្ហាញម៉ូដកញ្ញា ពេជ្រ កណីកា បានស្លាប់ ដោយគៀបជាប់នឹងកាប៊ីនរថយន្ត ខណៈ
ដែលអ្នកបើក រថយន្តកាមរីបាឡែន បានបើកទៅបុកខ្ទប់របងថ្មផ្ទះសំណាក់ខ្សាច់មាស រហូត
មកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ ឬសំណងណាមួយពីខាងភាគី អ្នកបង្ក
ហេតុឡើយ។

បើតាមការឲ្យដឹងពីលោក ម៉ុំ មុនីរិទ្ធ ត្រូវជាបងប្រុសរបស់តារាសម្តែង ពេជ្រ កណីកា បាន
ប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ថា ចាប់តាំងពីថ្ងៃបង្កហេតុ រហូត
មកដល់ពេលនេះ បុរសដែលជាអ្នកបើររថយន្ត បានរត់គេចខ្លួន ដោយមិនព្រមចូលខ្លួន ដើ-
ម្បីមកដោះស្រាយនោះទេ គឺឃើញតែខាងបងប្អូនរបស់គេ ជាអ្នកចូលខ្លួនមកដោះស្រាយ
ជំនួសតែប៉ុណ្ណោះ។

អ្នកនិពន្ធទំនុកចម្រៀងវ័យក្មេង លោក ម៉ុំ មុនីរិទ្ធ បាននិយាយបន្តថា រហូតមកពេលនេះ គឺពុំ
ទាន់មានដំណោះស្រាយណាមួយ ដែលល្អសម្រាប់ភាគីខាង លោកទទួលយកនោះទេ ព្រោះ
ភាគីម្ខាងទៀត គេមិនព្រមសងសំណងទៅតាមអ្វី ដែលគ្រួសាររបស់ជនរងគ្រោះទាមទាឡើយ។
ម្យ៉ាងទៀតគេចេះតែពន្យាពេល នៃការដោះស្រាយរហូត។

លោក ម៉ុំ មុនីរិទ្ធ និយាយទៀតថា ក្នុងរយៈពេល១ សប្តាហ៍ ទៀត ប្រសិនបើភាគីម្ខាងទៀត
មិនព្រមធ្វើការសម្រុះសម្រួល និង ចេញសំណងឲ្យ បានសមស្រប មកឲ្យខាងជនរងគ្រោះ
ដែលស្លាប់ កញ្ញា ពេជ្រ កណីកា នោះទេ គឺគ្រួសាររបស់លោក នឹងដាក់ពាក្យប្តឹងទៅកាន់
តុលាការ ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់បន្តទៀត។

កញ្ញា ពេជ្រ កណីកា មានឈ្មោះពិតថា អ៊ុក ប៊ុនណារី ជាតារាបង្ហាញម៉ូដ។ នាងបានចូលខ្លួន
ប្រឡូកក្នុងសិល្បៈអស់រយៈពេលជិត ៣ ឆ្នាំមកហើយ។ កញ្ញា ពេជ្រ កណីកា ក៏ត្រូវជាប្អូនស្រី
របស់អ្នកនិពន្ធ ម៉ុំ មុនីរិទ្ធ ផងដែរ។

ពេជ្រ កណីកា បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តកាមរី
បាឡែន បើកទៅបុករបងថ្មផ្ទះសំណាក់ខ្សាច់មាស កាលពីវេលាម៉ោងជាង១ រំលងអាធ្រាត្រ
ឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣ ស្ថិតក្នុង ភូមិកៀនឃ្លាំង២ សង្កាត់ព្រែកលាភ ខណ្ឌ
ឫស្សីកែវ។

ក្រោយពីហេតុគ្រោះថ្នាក់ បុរសដែលជាអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ ចំណែកឯ
សព របស់កញ្ញា ពេជ្រ កណីកា ត្រូវបានដឹកយកទៅដំកល់ធ្វើបុណ្យ និងបូជានៅវត្តទឹកថ្លាកាល
ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៣ កន្លងទៅ៕

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment pech kanika