CamNews

តារា 

Park Bom របស់ 2NE1 ត្រូវគេរិះគន់ថា "ស្អាតដោយសារកែសម្ផស្ស"

ថ្មីៗនេះ ក្រុមអ្នកលេងអ៊ីនធើរណែតនៅកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបាន
ឃើញរូបចម្លែកៗរបស់ Park Bom (2NE1) រួមជាមួយនឹងចំណងជើងថា "Park Bom ៖រូបថត
Paparazzi នៅអាមេរិក"។


អ្វីដែលគួរអោយជជែក នោះគឺនៅពេលគេយករូបថតបច្ចុប្បន្ន ប្រៀបធៀបជាមួយរូបកាលពី
អតីតកាលរបស់ Park Bom។   រូបថតខាងឆ្វេងត្រូវបានគេជឿថា  បានថតកាលពីពេល Park
Bom ចេញទៅសំដែងនៅអាមេរិក ជាមួយក្រុម 2NE1។ ចំណែករូបថតខាងស្ដាំ ពិតជាមានភាព
ខុសគ្នា ដោយសារតែថ្ពាល់ទាំងសងខាង។
នៅពេលគេពិនិត្យអោយច្បាស់ជាងនេះ គេនឹងឃើញថា សម្រស់របស់ Park Bom មានភាព
ស្រស់ស្អាតជាងមុនឆ្ងាយណាស់។ នាងហាក់ដូចជាបានប្រែក្លាយមកជាមនុស្សផ្សេងម្នាក់
ដូច្នោះដែរ។



ទោះជាមានគេរិះគន់ថា Park Bom មានសម្រស់ស្រស់ស្អាតគឺដោយសារការកែសម្ផស្សក៏
ដោយ ក៏មានអ្នកគាំទ្រមួយចំនួនធំ និយាយថា "វាមិនសំខាន់នោះទេ ការដែលនារីម្នាក់បាន
ទៅកែសម្ផស្ស សំខាន់គឺសម្លេងរបស់នាង"។​ ចំណែកមនុស្សមួយចំនួនទៀត ថ្លែងថា "Park
Bom ពេលណាក៏ស្រស់ស្អាតនោះដែរ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: cosmetic surgery cosmetic surgery scandal star korea