CamNews

ប្លែកៗ 

“ជួលប្រុសស្អាតយកទៅគេងជាមួយ” ជាសេវាកម្មមួយនៅជប៉ុន

Soine-ya Prime គឺជាសេវាកម្មមួយដែលកំពុងក្លាយជារឿងដែលត្រូវបានគេជជែកច្រើនបំផុត
ក្នុងស្រទាប់ស្ដ្រីនៅលីវ នៅប្រទេស ជប៉ុន។ ដើម្បីបានគេងជាមួយប្រុសស្អាតម្នាក់ ក្នុងពេល
វេលាកំណត់មួយ   នារីដែលចង់ជួលសេវាកម្មនេះ ត្រូវចំណាយប្រាក់តិចបំផុត   ៣៦៤ ដុល្លារ​
អាមេរិក។




គេហទំព័រ Soine-ya Prime ដែលមានសេវាកម្មជួលប្រុសស្អាតឱ្យទៅគេងជាមួយ

សេវាកម្ម Soine-ya Prime ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១​ ។ នេះគឺជាសេវាកម្មចម្លែក
ដែលមានបុគ្គលិកជាបុរសភេទមានរូបរាងស្រស់សង្ហាជាច្រើនរូបគឺជា "ផលិតផល"។ ពួកបុរស
វ័យក្មេងទាំងនេះនឹងអាចត្រូវបានជួលទៅឱ្យស្ដ្រីណាដែលមានតម្រូវការគេងជាមួយ។

យ៉ាងនេះក្ដី សេវាកម្មនេះ ក៏មានលក្ខខណ្ឌរបស់វាច្បាស់លាស់ផងដែរ នោះគឺ មិនអនុញ្ញាតឱ្យ
អតិថិជន រួមភេទជាមួយប្រុសស្អាតដែលពួកគេជួលនោះទេ ជាងនេះទៅទៀត អតិថិជនក៏ត្រូវ
បានហាម មិនឱ្យទាក់ទង​ស្ងាត់ៗ​ជាមួយបុគ្គលិករបស់ក្រុមហ៊ុន។


ការបញ្ចុះតម្លៃ និងតារាងតម្លៃរបស់

អ្វីដែលអតិថិជននឹងត្រូវទទួលបានគឺ ការគេងក្នុងរង្វង់ដៃប្រុសស្អាត និងនាំប្រុសស្អាតនេះ​ដើរ
លេង​ ប៉ុន្ដែការចំណាយគឺអតិថិជនជាអ្នករ៉ាបរង។ នៅក្នុងពេលជួលសេវាកម្ម   ប្រុសស្អាតនឹង
ជួយធ្វើការផ្ទះមួយចំនួន។

សេវាកម្ម Soine-ya Prime មានតម្លៃច្រើនបែបសម្រាប់ជ្រើសរើស ក្នុងនោះ សម្រាប់រយៈពេល ៧
ម៉ោងមានតម្លៃ ៣៦៤ដុល្លារអាមេរិក , ៨ម៉ោង តម្លៃ ៤០០ដុល្លារ និង ១២ម៉ោងមានតម្លៃដល់ទៅ
៥៨០ ដុល្លារ៕

ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Soine-ya Prime ប្លែក ជប៉ុន sex