CamNews

ភាពយន្ត 

Harry Potter នឹងត្រឡប់មកជួបទស្សនិកជនវិញ ក្នុងពេលឆាប់ៗនេះ

បើយោងទៅតាមរឿងព័ត៌មានបានអោយដឹងថារឿង Harry Potter បានបញ្ចប់ទៅហើយជា
មួយនិងវគ្គ 7.2 កាលពីឆ្នាំ ២០១១ កន្លងទៅនេះ ។ ហើយទស្សនិកជនរបស់ Harry Potter
ក៏មានការសោកស្តាយផងដែរ ដែលវាបានបញ្ចប់ តែថ្មីៗនេះ អ្នកនិពន្ធរឿងអ្នកស្រី JK Row-
ling បានប្រកាសថា ទស្សនិកជននឹងបានឃើញ Harry Potter ម្តងទៀតក្នុងពេលឆាប់ៗនេះ​។

World of Harry Potter will come back one screen

ការប្រកាសនេះ ធ្វើអោយទស្សនិកជន ជាពិសេសអ្នកគាំទ្ររឿង Harry Potter ភ្ញាក់ផ្អើលជា
ខ្លាំង ។ JK Rowling បានប្រកាសថារឿង Harry Potter ថ្មីនឹងមានចំណងជើងថា Harry Potter:
Fantastic Beasts And Where To Find Them  ។ រឿងនេះគឺបានដកស្រង់ចេញពីសៀវភៅ
ដែលមានចំណងជើងដូចគ្នា ដែលបានសរសេរនិងទាក់ទង ចាប់ទាំងពីឆ្នាំ ១៩២៧ មកម្ល៉េះ ។

World of Harry Potter will return the screen 6

ខាងផលិតកម្ម Warner Bros មិនទាន់បញ្ជាក់ថារឿងនេះ នឹងចាប់ផ្តើមថតនិងបញ្ចាំងនៅពេល
ណាឡើយ តែយើងនឹងរង់ចាំមើលរឿង ថ្មីនេះទាំងអស់គ្នា ដោយសារតែ JK Rowling ប្រាប់
ថា វានឹងមានពណ៌ធម្មជាតិចម្រុះ ជាមួយនិងសត្វចំលែកផ្សេងៗជាច្រើនទៀត ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie harry potter star actor jk rowling fantastic beasts and where to find them