CamNews

ភាពយន្ត 

The Rock នឹងសំដែង ជាតួ Superheroes នៅក្នុងរឿង Batman vs Superman?

កន្លងផុតទៅ មិនយូរប៉ុន្មាន ទស្សនិកជន បានដឹងថា Dwayne Johnson " The Rock " បានចាប់ដៃចុះ ហត្ថលេខា សហការជាមួយ និងផលិតកម្ម Warner Bros នៅក្នុងគំរោង ថ្មីៗជាច្រើន ដែលនឹងមាន នៅពេល ខាងមុខនេះ ។

Deliberation "The Rock" was officially accepted as Green Lantern 3

រឿងនេះ ត្រូវបាន ទស្សនិកជន សង្ស័យនិង ទស្សន៍ទាយថា The Rock នឹងមានមុខ នៅក្នុងរឿងថ្មី Batman vs Superman ជាមិនខាន តែវានៅតែ ជាការស្រពិចស្រពិល ។ តែថ្មីៗនេះ The Rock បាន បង្ហើបអោយ ទស្សនិកជន ដឹងអំពី តួអង្គដែល ខ្លួនត្រូវសំដែង ។ នៅក្នុង Twitter និង Instagram គាត់ បានបង្ហោះរូបខ្លះៗ ហើយនិយាយថា John Steward/Lantern អាចបំបាក់ Superman បាន ។ រឿងនេះ បានធ្វើ អោយទស្សនិកជន កាន់តែច្បាស់ ហើយថា The Rock នឹងចូលសំដែង ជាតួ Superheroes ដែលមាន ឈ្មោះថា Green Lantern ។ បើតាម ពាក្យចចាម អារ៉ាមបាន អោយដឹងថា Green Lantern នឹងបង្ហាញខ្លួន នៅក្នុងរឿង Batman vs Superman ជាតារាកិត្តិយស្តិ ជាក់ជាមិនខាន ។ យ៉ាងណា មិញយើង ក៏បានដឹង ដែរថា គំរោងតួ Green Lantern នេះនឹង បន្តរហូតដល់ ឆ្នាំ ២០១៧ ឯណោះ ។

Deliberation "The Rock" was officially accepted as Green Lantern 2

Green Lantern ចេញមុខ នៅក្នុងសៀ់វភៅ គំនូរជីវចលរបស់ DC ជាលើកដំបូង នៅក្នុងVol 2 #87 នៅថ្ងៃទី ១២ ឧសភា ១៩៧២ ៕  

Deliberation "The Rock" was officially accepted as Green Lantern 4

Deliberation "The Rock" was officially accepted as Green Lantern 5


ប្រែសម្រូល ៖ លីលី
ប្រភព ៖ k14 


Tags: movie batman vs superman batman superman green lanter dc comic