CamNews

ភាពយន្ត 

អ្នកគាំទ្រច្រើនជាង ១២០០០ ចុះហត្ថលេខា សំណូមពរអោយផលិតរឿង Loki មួយដាច់តែឯង

ថ្មីៗនេះ នៅក្នុងពិភពអ៊ីនធើណេត អ្នកគាំទ្រតួអង្គចិត្តអាក្រក់ Loki ដែលបានល្បីនៅក្នុងរឿង
The Avengers នោះបានធ្វើការសំណូមពរទៅក្រុមហ៊ុន Marvel អោយផលិតរឿង Loki មួយ
តែឯងដាច់ ។

12,000 fans sign demanding solo Loki alone a film 1

យើងបានដឹងហើយថា ពេលដែល Tom Hiddleston សំដែងជាតួ Loki ជាលើកដំបូងជាមួយ
Thor នោះ Loki មិនទាន់សូវល្បីប៉ុន្មានឡើយ ។ ក៏បន្តែបន្ទាប់ពី Loki មានមុខសំដែងក្នុងរឿង
The Avengers ទៀតនោះ Loki ត្រូវបានគេចាប់អារម្មណ៍ និងគាំទ្រកាន់តែខ្លាំងឡើងៗ ដែល
អ្នកគាំទ្រមានចំនួនមួយ ដែលអាចប្រៀបធៀបជាមួយនិង តួអង្គចិត្តល្អដូចជា Iron Man និង
Thor ជាដើម ។

12,000 fans sign demanding solo Loki alone a movie 2

ថ្មីៗនេះទៀត អ្នកគាំទ្ររបស់ Loki ច្រើនជាង ១២០០០ នាក់បានចុះហត្ថលេខា ដាក់ញ្ញាតិមួយ
ទាមទារអោយក្រុមហ៊ុន Marvel ផលិតរឿងរបស់ Loki មួយដាច់តែឯង ។ ក្រុមអ្នកដាក់ញ្ញាតិ
បាននិយាយថា ពួកគេមានអារម្មណ៍ថា Lok ដែលសំដែងដោយ Tom Hiddleston ត្រូវការមាន
មុខនៅក្នុងភាពយន្តខ្នាតធំច្រើនជាងអ្វីដែល Loki មានពេលនេះ ព្រោះពួកយើងចង់ស្វែងយល់
អំពីរឿងរ៉ាវនិងប្រវត្តិរបស់ Loki ដែលជាតួមនុស្សអាក្រក់ដ៏ល្បីឈ្មោះបំផុត នៅក្នុងពិភព Marvel
នេះ ។"

12,000 fans sign demanding solo Loki alone a movie 4

Marvel ប្រហែលជាត្រូវគិតអំពីញ្ញាតិមួយនេះហើយមើលទៅ ព្រោះតែចំនួនអ្នកគាំទ្ររបស់ Loki
កាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រសិនបើ Marvel ផលិតរឿងនេះវិញ ប្រហែលជាមាន
ទស្សនិកជន សម្រុកចូលមើលមិនខានឡើយ ៕

12,000 fans sign demanding solo Loki alone a movie 5

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood actor loki tom hiddleston marvel movie