ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងភាពភ្ញាក់ផ្អើល ខណៈទទួលបាន នូវអារម្មណ៍ បែបរ៉ូមែនទិច ដែលសឹងតែ មិនធ្លាប់គិតដល់ ភាគី នារី ជាមិត្តស្រី ត្រូវបានរកអោយឃើញថា ប៊ិះនឹងលង់ទឹក ខណៈពេលដែល មានភាពស្រឡាំងកាំង នៅពេល បុរសជាមិត្តប្រុស របស់ខ្លួន បានសុំនាងរៀប ការនៅក្នុងទឹក អំឡុងពេលលេង កីឡា Scuba Diving (ជ្រមុជទឹកលេង ដោយបំពាក់ បំពុង អុកស៊ី សែន) នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដឹម៉េត្រូ ។
គួរបញ្ជាក់ផងដែរថា ភាគីនារី ជាមិត្តស្រីម្នាក់នោះ មានឈ្មោះថា នាង Stephanie Walker មានវ័យ ២៦ ឆ្នាំ ខណៈបុរសជាមិត្តប្រុស មានឈ្មោះថា Anthony Taylor មានវ័យ ២៧ ឆ្នាំ ។ ខណៈមាន ភាពស្រឡាំងកាំង ដោយភាគីបុរស លើកស្លាកសញ្ញា សុំរៀបការហើយនោះ នាងពិតជាមានភាព ភ្ញាក់ផ្អើលជាខ្លាំង ដែលបានបណ្តាលអោយនាងឈ្លក់ និងមានទឹកហូរចូល បំពង់អុកស៊ីសែន ត ភ្ជាប់ចូលទៅក្នុងមាត់របស់នាង ។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ពីអ្នកជំនាញ នៅក្បែរនោះផង ដែរ ក្រោយមក នាងក៏បានលើកស្លាក តបទៅវិញ ផងដែរថា ពិតជាយល់ស្រប នឹងការសុំរៀបការ លើកនេះ ។
គួររំឭកផងដែរថា បេក្ខភាពគូស្នេហ៍មួយគូនេះ គឺជាពលរដ្ឋ មកពីក្រុង Wolverhampton ប្រទេស អង់គ្លេស។ យ៉ាងណាមិញ បើតាមការអោយដឹង វីដេអូ សុំមិត្តស្រីរៀបការ នៅក្នុងទឹកលើកនេះត្រូវ បានធ្វើឡើង នៅឯរមណីយដ្ឋាន ទេសចរណ៍ Marmaris ប្រទេសទួរគី ខណៈពួកគេ កំពុងតែធ្វើ ដំណើរកំសាន្ត សម្រាកលំហែរ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិច ទៅ ៖
ប្រែសម្រួល ៖កុសល
ប្រភព ៖ ដឹម៉េត្រូ