CamNews

ភាពយន្ត 

Disney ណែនាំវីរបុរសថ្មីមួយ ដែលជាមនុស្សទឹកកក ហើយកំប្លែង ក្នុងរឿងថ្មី (មានវីដេអូ)

ពេលនិយាយដល់វី​វបុរស ទស្សនិកច្បាស់ជាគិតដល់ បុរសដែលមានមាឌធំ ខ្ពស់ រូបរាងស្រស់
សង្ហាមាំមួនជាដើម​ តែទស្សនិកជនពិតជាគិតខុសហើយ ព្រោះវីរបុរសរបស់ Disney ក្នុងរឿងថ្មី
នេះគឺពិតជាប្លែក ស្មានមិនដល់ ។

Disney introduces new heroes 1-0-2 1

វាពិតជាផ្ទុយពីការគិត របស់ទស្សនិកជនពិតមែន ព្រោះវីរបុរសថ្មីនេះ ឈ្មោះថា " Olaf " ដែលជា
មនុស្សទឹកកក ទៅវិញ ដែលយើងនឹងបានឃើញនៅក្នុងរឿងថ្មី ដែលមានចំណងជើងថា " Frozen "
របស់ Disney ។ Olaf គឺជាមនុស្សទឹកកក ដែលមានជីវិតចេះនិយាយ ហើយនិយាយច្រើន លាយ
ឡំជាមួយនិងកំប្លែង ច្រៀង ឆក់បានបេះដូងនារីៗ ជាច្រើន ដែលនឹងធ្វើអោយសាច់រឿង " Frozen "
នេះ កាន់តែល្អមើល ។

Disney introduces new heroes 1-0-2 3

រឿង Frozen គឺជារឿងដែលដកស្រង់ចេញពីរឿងព្រេង The Snow Queen ដែលសរសេរដោយ
កវីនិពន្ធ Hans Christian Andersen ដឹកនាំផលិតដោយ Chris Buck និង Jennifer Lee ។ " Frozen "
នឹងជួបទស្សនិកជន នៅថ្ងៃទី ២៧ ខែវិច្ឆិការ ២០១៣ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie hollywood star actor actress frozen disney olaf