CamNews

តារា 

Robert Pattinson: ខ្ញុំស្គាល់តែ Westlife មិនដែលស្គាល់ One Direction ទេ!

វាជារឿងមួយដែលគួរអោយចង់សើចនៅពេលដែលកំពូលតារាខ្មោចជញ្ជក់ឈាមក្នុងស៊េរីរឿង Twilight
លោក Robert Pattinson បានផ្ដល់បទសម្ភាសន៍ដល់ msNBC និយាយពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

ក្នុងនោះមានសំនួរមួយដែលគេសួរថាតើរវាង Westlife និង One Direction ក្រុមទាំង ២ នេះលោកចូល
ចិត្តមួយណាជាងគេ? ស្រាប់តែពេលនោះលោកបានឆ្លើយថាពិតជា Westlife ហើយព្រោះក្រុមនេះគឺជា
ក្រុមចម្រៀងដែលលោកពេញចិត្តជាងគេ ហើយការពិតទៅលោកមិនដែលស្គាល់ មិនដែលស្ដាប់បទ
ចម្រៀងរបស់ One Direction នោះទេ វាជាការពិត Robert បានប្រាប់ថាគ្រាន់តែធ្លាប់ឃើញរូបរបស់ពួក
គេចុះក្នុងទស្សនាវដ្ដីប៉ុណ្ណោះ។

វាបានក្លាយជារឿងមួយដែលគួរអោយអស់សំណើច ជាពិសេសក្រោយពេលដែលព័ត៌មាននេះចេញ
នៅលើ Internet ហើយ ទ្វីតទ័រ របស់មនុស្សជាច្រើនបានបង្ហោះនូវ Status ពីរឿងនេះដែលគេនិយាយ
ថាខ្មោចជញ្ជក់ឈាម មិនដែលស្គាល់ One Direction ប្រហែលជាមកពីល្បីមិនដល់ហើយមើលទៅ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ fleckingrecords 

 


Tags: robert pattinson one direction star entertainment