CamNews

ជីវិត និងការងារ 

កុមារី៩ឆ្នាំ ក្លាយជាតារាម៉ូដែល និងជាអ្នកតំណាង យីហោល្បីៗ ក្នុងលោក

ទើបតែមានអាយុ ៩ឆ្នាំ កូនស្រីរបស់អតីតកីឡាករបាល់ទាត់រុស្ស៊ី Ruslan Pimenov ទទួលបាន កិច្ចសន្យាធំៗជាមួយនឹងបណ្ដាក្រុមហ៊ុនសម្លៀកបំពាក់ ទន្ទឹមនឹងនេះ នាងក៏ថតរូបដាក់ក្របមុខ
នៃទស្សនាវដ្ដីល្បីឈ្មោះផងដែរ។

Kristina Pimenova ជាកូនស្រីរបស់កីឡាករ Ruslan Pimenov និងអតីតតារាបង្ហាញម៉ូដ Glikeriya
Shirokova ។ Kristina Pimenova ចាប់ផ្ដើមចូលចិត្តវិស័យបង្ហាញម៉ូដ និងបានចូលប្រឡូកក្នុង
វិស័យនេះ តាំងពីនាងមានអាយុ ៣ឆ្នាំ។ ហើយដោយសារមានមុខមាត់ និងរូបរាងស្រស់ស្អាត
មិនយូរប៉ុន្មាន Kristina Pimenova ក៏បានក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនរចនាម៉ូដ
សម្លៀកបំពាក់ល្បីៗ ដូចជា Roberto Cavalli, Armani, Dolce & Gabbana ឬ United Colors of
Benetton ។ ទន្ទឹមនឹងនេះ Kristina Pimenova ក៏ធ្លាប់ត្រូវបានទស្សនាវដ្ដីសម្រាប់កុមារ អញ្ជើញឱ្យ
ថតរូបដាក់ក្របមុខផងដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ Kristina Pimenova បានបង្ក “ព្យុះភ្លៀង” នៅរូស្ស៊ី។ រូបថតរបស់នាង
បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមនានា។ បច្ចុប្បន្ន កុមារីនេះ មានអ្នកតាមដាន
ជិត ៣០០.០០០នាក់ នៅលើទំព័រ Instagram និង ២លាននាក់ នៅលើ Facebook ។ ចំណែកលើ
Twitter គណនីភាសាអង់គ្លេសរបស់នាង មានអ្នកតាមដានជិត ១.០០០នាក់។

កាលពីអាយុ ៣ឆ្នាំ Kristina Pimenova បានតាមម្ដាយទៅកន្លែងធ្វើការ។ ព្រោះតែ Kristina មាន
មុខមាត់ និងរូបរាងស្រស់ស្អាត មិត្តរបស់ម្ដាយនាងជាច្រើន បានផ្ដល់យោបល់ថា គួរតែឱ្យ Kristina
Pimenova ធ្វើជាអ្នកបង្ហាញម៉ូដ ដូចម្ដាយរបស់នាង។

ម្ដាយរបស់ Kristina Pimenova ក៏ចាប់ផ្ដើមឱ្យកូនស្រី សាកល្បងនឹងការងារនេះ។ មិនយូរប៉ុន្មាន
Kristina Pimenova បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីអ្នកលេងបណ្ដាញសង្គម និងសារ
ព័ត៌មាន។

Glikeriya Shirokova ដែលជាម្ដាយរបស់កុមារីនេះ យកចិត្តទុកខ្លាំង ទៅលើការគ្រប់គ្រងរូបថត
របស់កូន នៅលើបណ្ដាញសង្គម ព្រោះថា វាក៏ជួយឱ្យ Kristina Pimenova ឆាប់ល្បីឈ្មោះ។

កាលពីនៅបារាំង Kristina Pimenova មិនជាល្បីឈ្មោះប៉ុន្មាន ប៉ុន្តែ នៅពេលត្រឡប់ទៅកាន់រុស្ស៊ី និងបន្ទាប់ពីបានផ្ញើរូបថតទៅចូលរួមក្នុងការប្រឡងផ្នែកម៉ូដែលកុមារ ទើបកេរ្តិ៍ឈ្មោះរបស់ Kristina
ត្រូវបានគេស្គាល់ច្រើន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ dailypostal/independent