CamNews

មិនគួរឲ្យជឿ 

បុណ្យស៊ីសាច់ឆ្កែ ញ៉ាំងអោយផ្ទុះកំហឹង ដល់ សកម្មជន តវ៉ាសិទ្ធសត្វ ខណៈឆ្កែ ជាង ១ ម៉ឺនក្បាលនឹងត្រូវសម្លាប់

ព័ត៌មានអន្តរជាតិ ៖ ពិធីបុណ្យរបស់ចិនមួយ​ ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយ ត្រូវបានរកអោយឃើញ ថា ឆ្កែប្រមាណជាង ១០,០០០ ក្បាល ត្រូវបានគេ យកទៅធ្វើជាចំណីអាហារ ឆី នៅកន្លែងញ៉ាំអាហារ មួយកន្លែង នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទ   ផ្សាយ  ពីគេហទំព័រសារព័ត៌មានប្លែកបរ ទេសដឹមីរ័រ ។

ប្រជាពលរដ្ឋ មកពីក្រុង Yulin បានសម្លាប់  ដោយពន្លះស្បែកចេញ  ក្រោយពីធ្វើការសម្រេចចិត្ត ក្នុង ការប្រារព្ធ កម្មវិធីបុណ្យមួយនេះ ដោយបានលឿនបន្តិច មុនពេលដែល ក្រុមសកម្មជន តវ៉ាសិទ្ធសត្វ ព្យាយាមបញ្ឈប់វា ។ ជាមួយនឹងរូបភាព មួយចំនួន គេ  អាចបញ្ជាក់បានថា  ក្រុមមនុស្ស ពិតជាមាន ភាពអធឹកអធមហួស ក្នុងការប្រារព្ធកម្មវិធីថ្ងៃបុណ្យ រយៈពេលវែង     ក្នុងមួយឆ្នាំម្តង កាលពីថ្ងៃសៅរ៍ កន្លងទៅ ដោយនៅក្នុងនោះ គេឃើញមាន ឆ្កែរាប់រយក្បាល   ត្រូវបានគេសម្លាប់ ចងព្យួរឡើើង ពន្លះ យកស្បែកចេញ និងយកទៅចម្អិន ក្នុងផ្សារ ក្នុងស្រុកមួយកន្លែង ។

គួរបញ្ជាក់ថា ក្រុមអ្នករិះគន់ បានអះអាងអោយដឹងថា សត្វឆ្កែភាគច្រើន ដែលត្រូវបានគេសម្លាប់នោះ គឺជា សត្វឆ្កែចិញ្ចឹមរបស់ពួកគេ ដែលបានបាត់ខ្លួន កាលពី ពេលកន្លងទៅ  ក្រោយពីមានការដើរលួច និងទាក់ រយៈពេលមុនមួយខែ មុននឹង ពិធីបុណ្យមួយនេះ ចូលមកដល់ ។

Deng Yidan សកម្មជនមួយរូប ធ្វើការជាមួយនឹង    Animals  Asia បាននិយាយអោយដឹងថា ផលប៉ះ ពាល់អវិជ្ជមាន បានកើនឡើង គួរអោយកត់សម្គាល់ ពោល មានតាំងពីចោរ លួចឆ្កែទាក់ឆ្កែបទល្មើស ឧក្រិដ្ឋកម្ម បញ្ហាអនាម័យ ចំណីអាហារ ភាពភ័យខ្លាចជម្ងឺ ឆ្កែឆ្គួត ជារួម ឥទ្ធិពលអាក្រក់ទាំងនេះ បាន មានផលប៉ះពាល់អាក្រក់ជាខ្លាំង ដល់ក្រុង Yulin ជាជាង អត្ថប្រយោជន៍សេដ្ឋកិច្ច ។

គួររំឭកថា ប្រពៃណីក្នុងស្រុក អ្នកភូមិនេះ​    បញ្ជាក់អោយដឹងថា  ករណីទទួលទាន សាច់ឆ្កែ ផឹកស្រា អំឡុងពេល រដូវក្តៅ វាអាចធ្វើអោយមនុស្ស មានសុខភាពល្អ អំឡុងរដូវរងា នាពេលអនាគត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai Dog