(ភ្នំពេញ)៖ ថ្មីៗនេះ លេចឮដំណឹងដ៏រសើបមួយ ខណៈនៅសុខៗមានការទម្លាយការពិតថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងតារាសម្តែងប្រុសរូបសង្ហា លោក ឆឹម សក្កដា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាយ៉ាងស៊ីជម្រៅ ស្របពេលដែលភាពផ្អែមល្ហែមស្និទ្ធស្នាល កំពុងតែចាប់ផ្តើមផ្ដុំពូនឡើង គួរឲ្យកត់សម្គាល់។ ប៉ុន្តែដំណឹងនេះត្រូវបានសារមីខ្លួនអ្នកនាង ពេជ្រ សោភា ឆ្លើយបដិសេធថាត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។
យ៉ាងណាមិញ ទោះបីជាមានការឆ្លើយបដិសេធ ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា បែបនេះក៏ពិតមែន តែមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុស លោក ឆឹម សក្កដា បានទម្លាយរូបភាពផ្អែមល្ហែម ជាមួយការសរសេរថា «ប្រាប់ហើយកុំញ៉ាំរបស់ផ្អាប់ លួចទៅញ៉ាំ ដល់ពេលឈឺទើបសុំទោសបង មិនខឹងទេ តែថ្ងៃក្រោយឈប់ញ៉ាំវាទៀត ស្រឡាញ់ត្រង់ពេលឈឺតេរក យប់នេះឆ្លងឆ្នាំជាមួយគ្នាណា I love you baby»៕ជាមួយគ្នានេះ តារាសម្តែងរូបសង្ហា លោក ឆឹម សក្កដា ក៏បានបញ្ជាក់ដោយខ្លីទៀតថា «មុខគួរឲ្យអាណិតណាស់ យប់មិញហត់ហើយឈឺទៀត ចឹងក៏ជូនមកញ៉ាំអីក្ដៅៗ។ ថ្ងៃនេះពីររោងទៀត Take care na »។
គួររំឭកថា កាលពីថ្មីៗនេះ បន្ទាប់ពីមានការបែបធ្លាយ រហូតមានការសរសេរចុះផ្សាយ យ៉ាងព្រោងព្រាត ពីសំណាក់បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន ដែលបានដាក់ការសង្ស័យ លើសម្ព័ន្ធភាពស្នេហា រវាងតារាចម្រៀងស្រី របស់ផលិតកម្ម ហង្សមាស ពេជ្រ សោភា ជាមួយតារាសម្តែងប្រុស ខ្ពស់ស្រឡះរូបសង្ហា លោក ឆឹម សក្កដា ថា បានលួចលាក់ស្នេហាជាមួយគ្នានោះ ភ្លាមៗនេះដែរ តារាស្រីអ្នកនាង ពេជ្រ សោភា បានចេញមុខច្រានចោល ចំពោះដំណឹងនេះថា គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយពីការពិត ពេលនេះពួកគេហាក់កាន់តែស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា ខ្លាំងជាងមុនលើសដើម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង