CamNews

តារា 

ភ័យមិនស្ទើរ!! តារាហូលីវូដ នាង Kim Kardashian ត្រូវអ្នកគាំទ្រឆ្កួតលួចវាយឆ្មក់កណ្តាលចំណោមមនុស្សជាច្រើន

នាង Kim Kardashian ស្ទើរតែដួលទៅលើដី ខណៈពេលដែលនាងត្រូវបានវាយប្រហារដោយ អ្នកគាំទ្រឆ្កួតម្នាក់ នៅពេលដែលនាងបានចេញពីឡាន ពេលមកដល់កម្មវិធី Paris Fashion Week កាលពីថ្ងៃទី ២៥ កញ្ញាម្សិលមិញនេះ។







យោងតាមវីដេអូមួយ ក្នុងគេហទំព័រ TMZ  នៅពេលដែលនាង Kim Kardashian បានចេញពីឡាន អ្នកគាំទ្រឆ្កួតម្នាក់ បានហក់ទៅរកនាង ហើយអោបជើងរបស់នាងជាប់ ប៉ុន្តែត្រូវបានអង្គរក្ស ទាញនាង ចេញទាន់។ ខណៈពេលនោះ ម្តាយរបស់ Kim Kardashian អាយុ ៥៨ឆ្នាំ ក៏មានការភ័យរន្ធត់ចំពោះ ហេតុការណ៏ដែលបានកើតឡើងនោះដែរ ហើយគាត់ក៏បានស្រែកខ្លាំងៗថា៖ ឈប់ភ្លាមទៅ!

Kanye West  ស្វាមីរបស់ Kim Kardashian បានចេញពីទ្វារឡានម្ខាងទៀត និងបានលឺសំលេងស្រែក របស់អ្នកគាំទ្រជាច្រើននាក់។ យើងប្រាកដថាក្នុងចិត្តថា  Kanye ពិតជាមិនសប្បាយចិត្ត ចំពោះ ការវាយឆ្មក់លើភរិយារបស់គេដូច្នេះទេ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  hollywoodlife 

 


Tags: Paris Fashion Week Kim Kardashian