CamNews

កីឡាអន្តរជាតិ 

Playboy ផ្តល់កំលាំងចិត្តក្រុមជំរើសជាតិក្រិច នៅEuro 2012

ទស្សនាវត្តី"Play Boy" បានរួមចំណែកជួយ ក្រុមជំរើសជាតិក្រិចអោយកាន់តែមានសន្ទុះ
ខ្លាំងថែមមួយកំរិតនៅ Euro 2012។

នៅក្នុងលេខខែមិថុនាដែលទើបតែចេញលក់ថ្មីៗនេះ ទស្សនាវត្តី Playboy នៅឯប្រទេសក្រិចបាន
សំរេចជូនរង្វាន់ដល់ក្រុមជំរើសជាតិក្រិចនូវរូបភាព"HOT" មួយចំនួន ដែលសុទ្ធជារូបភាពរបស់
Hot Girl ដ៏ស្រស់ស្អាតអាក្រាតកាយដែលមានកាន់បាល់ទាត់ព័ទ្ធជុំវិញផងដែរ។

 

Hot Girlទាំង11នាក់ ផ្តល់កំលាំងចិត្តដល់ក្រុមជំរើសជាតិក្រិច

កាលពី8ឆ្នាំមុន ក្រុមជំរើសជាតិក្រិចបានធ្វើរឿងដ៏អស្ចារ្យមួយនៅពរទុយហ្គាល់ នៅពេលដែលបាន
ចូលប្រកួតនៅវគ្គផ្តាច់ព្រាត់ហើយបានបំបាក់គូប្រកួតដែលជាម្ចាស់ផ្ទះ និងក្លាយជាម្ចាស់ជើងឯកជា
លើកដំបូងនៅEuropean Championship។ នោះហើយគឺជាមូលហេតុដែលទស្សនាវត្តីPlayboy នៅ
ប្រទេសក្រិចចង់ធ្វើរឿងដូចគ្នានេះកើតឡើងម្តងទៀតតាមរយះរូបភាពដ៏ទាក់ទាញរបស់ស្រីស្អាត
Hot Girl ដើម្បីឲ្យកីឡាករមានសន្ទុះប្រកួតកាន់តែខ្លាំងឡើង។
ប្រទេសក្រិចមិនសូវជាមានការលំបាកច្រើនឡើយ ដោយក្នុងពូលA របស់ខ្លួនមានក្រុមមិនសូវខ្លាំង
រួមមាន ម្ចាស់ផ្ទះ Euro 2012 ប៉ូឡូញ រុស្ស៊ី និង ឆែក(Czech) ។ គ្រូបង្វឹកFernando Santos នឹងបើក
ការប្រកួតជាមួយក្រុមជំរើសជាតិប៉ូឡូញនៅថ្ងៃទី 8/6 ខាងមុខនេះ៕


ដោយ៖ និស្ស័យ
ប្រភព៖ 24h 



Tags: greece euro 2012 sports