កាលពីសប្តាហ៍មុន យើងបាន ទទួល ព័ត៌មានថា ផ្ទះរបស់ Justin Bieber នៅឯរដ្ឋ California ត្រូវបាន ប៉ូលិសចុះ ឆែកឆេរ រកភ័ស្តុតាង មួយចំនួន ដែលទាក់ទង និងករណី គប់ស៊ុតដាក់ ផ្ទះរបស់ អ្នកជិតខាង ខ្លួន ។
ជាក់ស្តែង ប៉ូលិស បានរកឃើញ កូកាអ៊ីន នៅជាមួយនិង Lil Za មិត្តភក្តិ របស់ Justin Bieber ប៉ូលិសក៏ បានចាប់ ខ្លួនបញ្ជូនទៅ ប៉ុស្ត៍ភ្លាមៗ ផងដែរ ។ មកដល់ ថ្ងៃនេះ ទើបប៉ូលិស បង្ហើបថា ផ្ទះរបស់Justin Bieber ដូចជាសម្បុក គ្រឿងញៀន អញ្ចឹង ។ ប៉ូលិសបាន រកឃើញ គ្រឿងញៀន និងឧបករណ៍ ប្រើ ប្រាស់ គ្រឿងញៀន ជាច្រើន ពាសពេញផ្ទះ របស់ Justin Bieber ។
ប៉ូលិស បានរកឃើញ ដូចជា កញ្ឆា ២ ក្រឡធំៗ ៤ ទៅ ៥ កំប៉ុងថ្នាំ Codeine ដែលមានជាតិ អាភៀន នៅក្នុង បន្ទប់ធំ ។ ខ្សៀរ ជក់កញ្ឆា ៣ ដោយ ១ នៅមុខទូរទស្សន៍ និង ២ ទៀតនៅ ចង្ក្រានបាយ ។ កែវ Styrofoam ដែលប្រើ ប្រាស់សំរាប់ ផឹកស្រា ម្យ៉ាងដែល ក្រលុកលាយ ជាមួយជាតិ Codeine ។ ជុំវិញផ្ទះ ក៏មានកន្ទុយ បារី ផ្អែមរបស់ ស្វីសផងដែរ ។ មិនត្រឹមតែ ប៉ុណ្ណោះ Justin Bieber ក៏មាន បន្ទប់សំរាប់ ជក់ថ្នាំ ដាច់ដោយលែក ផងដែរ ដោយក្នុងនោះ គឺសុទ្ធតែ ឧបករណ៍ សំរាប់ជក់ ថ្នាំ ស៊ីសា ។ ប៉ូលិសមិន បានដក់ហូត ឧបករណ៍ ទាំងនោះ ឡើយព្រោះ ដីកាឆែកឆេរ គឺមិនមែន មករក ថ្នាំញៀនឡើយ ។
Justin Bieber ត្រូវបាន អ្នកជិតស្និត ដូចជាបងប្អូន សាច់ញាតិ និងមិត្តភក្តិ ល្អផ្សេងទៀត បញ្ចុះបញ្ចូល អោយទៅ មណ្ឌល កែប្រែតែ Justin Bieber បដិសេធ ហើយនៅតែ ធ្វើជាបន្ត ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz