ភ្នំពេញ៖ តារាចម្រៀងស្រគត់ស្រគំ នៅក្នុងទ្រនំផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា កាលពី
ពេលកន្លងទៅត្រូវ បាន មហាជនទូទៅដឹងថា នាងនឹងធ្វើដំណើរចេញទៅកើបប្រាក់នៅប្រទេស
បារាំង បន្ទាប់ពីនាងត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ រួមជាមួយអតីតតារា ចម្រៀងរួមទ្រនំ នៅ
ក្នុងផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ និងតារាមួយចំនួន ផ្សេងទៀត ។
បើតាមប្រភពមួយចេញពីអ្នកនៅក្នុង ចង្កោមសិល្បៈបានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា
ការចេញទៅកើប ប្រាក់នៅប្រទេសបារាំងលើកនេះ តារាចម្រៀងសំនៀង ស្រួយស្រែះ សុគន្ធ
នីសា ទៅសម្តែង ក្នុងគោលបំណងដើម្បី យកថវិកាជួយដល់ កុមារកំព្រា និងជនទីទ័លក្រ ។ នៅ
ថ្ងៃនេះ ដែលស្រីស្រស់រូបឆោមលោមពណ៌ សុគន្ធ នីសា បានសរសេរវាចារ នៅលើគេហទំព័រ
Facebook របស់នាងថា “Good Morning all fans, m flying to France today wish me Luck :)” ដែល
មានន័យជាភាសាខ្មែរថា “អរុណ.. សួរស្តី Fans ទាំងអស់គ្នា , ថ្ងៃនេះខ្ញុំត្រូវចេញ ទៅប្រទេសបារាំង
ហើយ ជួនពរឲ្យខ្ញុំសំណាងល្អ ” ។
គ្រាន់តែស្រីស្រស់សម្បូរមន្តស្នេហ៍ សុគន្ធ នីសា សរសេរវាចារប្រាប់ ដល់មិត្តភក្តិបែបនេះភ្លាម
ត្រូវបាន ក្រុមអ្នកគាំទ្រ (Fans) និងស្រទាប់យុវវ័យជាច្រើន ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនង
សង្គម Facebook បាន Comment ជូនពរនាងជាច្រើននាក់ ។ នេះបង្ហាញពីទឹកចិត្តមួយ ដែលតែង
តែស្រឡាញ់ និងគាំទ្រនាងតាំងពីយូរយារមក ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល