CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាញអ្នកលក់រាយ អឺរ៉ុប ដាក់សម្ពាធ ប្រទេសថៃ ពីការផ្គត់ផ្គង់ បង្គា តាមរយៈ ប្រើ "នាវាខ្មោចថៃ"

ព័ត៌មានអន្តរជាតិ ៖ បណ្តាញហាងផ្សារទំនើប នាំមុខ របស់អឺរ៉ុប បាននឹងកំពុងដាក់សម្ពាធ ទៅលើ សហគ្រាសផ្គត់ផ្គង បង្គា របស់ថៃ ក្រោយពីមានការចោទប្រកាន់ ពីកាសែត អង់គ្លេស ថាបានប្រើ ប្រាស់ ទាសករ ការងារ​យ៉ាងព្រៃផ្សៃជាបំផុត នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពី គេហទំព័រសារព័ត៌មានបរទេស Channelnewsasia ។

ក្រុមហ៊ុន Carrefour មានមូលដ្ឋាននៅក្នុងប្រទេសបារាំងបានគូសបញ្ជាក់កាលពីថ្ថៃព្រហស្បត្តិ៍កន្លង ទៅនេះ អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួន បានផ្អាកការបញ្ជាទិញ និង ទិញ ពី ក្រុមហ៊ុន Charoen Pokphand (CP) Foods ក្រោយពីកាសែតអង់គ្លេស The Guardian បានចោទប្រកាន់បន្ទាប់ពីធ្វើការ តាមដានស៊ើបអង្កេត និងរកឃើញថា សហគ្រាសថៃខាងលើ បានប្រើប្រាស់ ទាសករ ការងារ យ៉ាង ព្រៃផ្សែ តាមរយៈលក្ខខ័ណ្ឌការងារ ដ៏អាក្រក់ជាទីបំផុត  ប្រភពបន្តអោយដឹងថា មានការដាក់សម្ពាធ និង ថ្កោលទោសជាខ្លាំង​ ទៅលើអ្វីដែលរបាយការណ៍ បានរកឃើញ និងបញ្ជាក់ផ្សាយ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុន Carrefour អះអាងដឹងថា ជាវិធានការដ៏ប្រុងប្រយ័ត្ន និង ទប់ ស្កាត់ក៏ដូចជា ដាក់សម្ពាធ ក្រុមហ៊ុនមួយនេះ​ផ្អាកការបញ្ជាទិញ និង ទិញ ដោយប្រយោល ឬដោយ ផ្ទាល់ រហូតដល់មានអ្នកដឹងឭច្រើនជាងនេះ ។ Carrefour បញ្ជាក់ថា កាលពី ឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុនរបស់ខ្លួន ក៏បានចុះពិនិត្យ សហគ្រាសខាងលើ តែពុំបានរកឃើញអ្វីដែលមានលក្ខណៈមិន ប្រក្រតី នោះទេ ។

ដោយឡែក Tesco ជាបេក្ខភាពក្រុមហ៊ុនផ្សារទំនើប ដ៏ធំបំផុត លំដាប់លេខ ៣ លើលោក បញ្ជាក់ថា​ ខ្លួននឹងនៅតែបន្តទិញ ពីសហគ្រាស និង ក្រុមហ៊ុន CP Foods ក៏ប៉ុន្តែនឹងធ្វើការជាមួួយនឹងក្រុមហ៊ុន ដើម្បីលើកកំពស់ លក្ខខ័ណ្ឌការងារ ដ៏អាក្រក់ទាំងនោះ ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការ តាមដានស៊ើបអង្កេតរយៈពេល ៦ ខែកន្លងទៅនេះ កាសែត The Gu-  ardian របស់អង់គ្លេស រកអោយឃើញថា សហគ្រាស CP Foods របស់ប្រទេសថៃ មុននឹងនាំចេញ ផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារ ពិភពលោក ពួកគេបានប្រើប្រាស់ ទាសករ ការងារ យ៉ាងព្រៃផ្សៃ បំផុត ពោល តាមរយៈទូកនេសាទ ដែលគេអាចហៅបានថា នាវាខ្មោចថៃ ៕

- អាន ៖ ទាសករ ការងារ អាស៊ី​ ជាសង្វាក់ផលិតកម្ម ចម្បង ក្នុងការ នាំចេញគ្រឿង សមុទ្រ ទៅអាមេរិក និង ចក្រភពអង់គ្លេស

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Asian Asean UK USA US Int news Unt news Breaking news Thailand Thai Asia Cambodia