ភ្នំពេញៈ តារាកំប្លែងសម្បូរ វោហារស័ព្ទនិយាយ កំប្លុកកំប្លែង លោក ពែកមី ដែលកន្លងមកទស្ស-
និកជនធ្លាប់តែឃើញនៅលើ ឆាកសម្តែង ឈុតឆាកកំប្លែង តែថ្មីៗនេះ លោកបានចាប់យក អាជីព
ថ្មីមួយទៀត គឺជាតារាចម្រៀងនៅក្នុង ផលិតកម្ម ថោន ដែលសន្ទុះនៃការគាំទ្ររបស់លោក កាន់
តែឡើងកូដ មួយកម្រិតទៀត។
បន្ទាប់ពីតារាកំប្លែង ដែលជាមេក្រុម លោក ពែកមី បានងាកមក ចាប់អាជីពជា តារាចម្រៀងប្រចាំ
ផលិតកម្ម ថោន បន្ថែមពីលើអាជីព ចាស់របស់នោះ បានធ្វើឲ្យមិត្តយុវវ័យ ក៏ដូចជាបងប្អូន ប្រជា
ពលរដ្ឋ ជាច្រើន កាន់តែមានការគាំទ្រ លើលោកកាន់តែខ្លាំង ជាងមុនទៀត បន្ទាប់ពីបទចម្រៀង
របស់លោក នៅក្នុងផលិតកម្ម ប្រមាណជា ៤បទ បានចេញលក់ នៅលើទីផ្សារ។
នាពេលកន្លងមក មហាជនធ្លាប់តែ បានឮ លោក ពែកមី បន្លឺសំនៀងខ្លះៗ នៅលើកញ្ចក់ ទូរទស្សន៍
តែពេលនេះ លោកមានបទចម្រៀង ផ្ទាល់ខ្លួនចំនួន៤បទ ដែលច្រៀង ស្វាមគមន៍ឆ្នាំថ្មីនោះ គឺបទ
“ សម្លក្តាម,ឪក៏យ៉ាប់ កូនក៏យ៉ាប់ ,ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” និងបទ “ប្រុសអីហៅស្រីផឹក”។
ពេលនេះសន្ទុះកេរ្តិ៍ឈ្មោះ របស់តារាកំប្លែង នាយពែកមី ហាក់មានប្រជាប្រិយភាព កាន់តែខ្លាំង ខណៈ
ពេលដែល លោកបានក្លាយខ្លួន ជាតារាចម្រៀងប្រចាំ នៅផលិតកម្ម ថោន ដោយលោកមាន ទេពកោ-
សល្យ ក្នុងការលេងកំប្លែងផង និងច្រៀងបាន យ៉ាងពិរោះផង ។ ក្នុងមួយរយៈពេល ចុងក្រោយ នេះគេ
សង្កេត ឃើញថា រូបលោកកាន់តែ មានភាពមមាញឹក ជាមួយការងារ ស្ទើរតែរកពេល សម្រាកមិនបាន
ហើយប្រាក់ចំណូល ក្នុងមួយខែៗ ក៏រកបានមិនតិច នោះដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល