CamNews

ព័ត៌មានអន្តរជាតិ 

អ្នកស្លាប់កើនឡើង និងចំនួនអ្នក បាត់ខ្លួននៅប្រមាណ ៣០០ នាក់ ក្នុងឧបទ្ទេវហតុ លិចកាប៉ាល់ នៅកូរ៉េខាងត្បូង

ឧបទ្ទេវេហេតុ នៃការលិចកាប៉ាល់ ដឹកសិស្សធ្វើ ដំណើរពី Incheon ទៅកោះ Jeju នៅកូរ៉េខាងត្បូង ត្រូវបានពិភពលោក កំពុងតាមដាន ទស្សនាព្រោះថា អ្នកដំណើរដែល នៅក្នុងនោះ មានសរុបដល់ ទៅ ៤៧០ នាក់ហើយក្នុងនោះ ភាគច្រើនគឺ សុទ្ធសឹងតែជា សិស្សវិទ្យាល័យ និងគ្រូបង្រៀន ។



បើតាមប្រភព ព័ត៌មាន ចុងក្រោយបំផុតនេះ ចំនួនអ្នកស្លាប់ បានកើនឡើង ដល់ទៅ ៩ នាក់ដែល ក្នុងនោះមាន សិស្សអាយុ ១៧ ឆ្នាំ​ ៤នាក់ គ្រូបង្រៀនអាយុ ២៥ ឆ្នាំម្នាក់ ក្រុមការងារ កាប៉ាល់អាយុ ២២ ឆ្នាំ ភេទនារីម្នាក់ និង ៣ នាក់ទៀតមិនទាន់ កំណត់អត្តសញ្ញាណ បាននៅឡើយ ។ ១៧៩ នាក់ ត្រូវបានគេ ជួយសង្គ្រោះ រួចរាល់ហើយ នៅសល់ប្រមាណ ៣០០ នាក់ជាងទៀត ដែលនៅបាត់ ខ្លួននៅឡើយ ។



គួរបញ្ជាក់ផងដែរថា កាប៉ាល់នេះ បានលិចជួបបញ្ហា នៅទីតាំងដែល មានជំរៅទឹកសមុទ្រ រហូត ដល់ទៅ ៣០ ម៉ែត្រ ។ មកទល់ពេលនេះ ហេតុផល ដែលបណ្តាលអោយ កាប៉ាល់នេះ មានបញ្ហា ដល់លិចលង់ មិនទាន់បាន រកឃើញនៅឡើយ ៕ 

ក្រុមគ្រួសារ កំពុងរង់ចាំ ព័ត៌មាន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc 


Tags: international news,  ship,  korean,  ferry,  korea,  south korea,  gopro