CamNews

ប្លែកៗ 

វីដេអូ៖ បុរសម្នាក់ ឱនក្រាបលួចមើល នារីៗចូលបន្ទប់ទឹក

ថ្មីៗនេះ វីដេអូមួយដែលនិយាយពី បុរសរោគចិត្តម្នាក់ លួចមើលនារីៗ ចូលបន្ទប់ទឹក ត្រូវបាន
គេបង្ហោះនៅលើអ៊ីនធឺណេត ហើយទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើន កាលពីសប្តាហ៍
មុននេះ។

វីដេអូខ្លី ដែលថតបានពីកាមេរ៉ាសុវត្ថិភាពនោះ បានបង្ហាញឲ្យឃើញពីសកម្មភាពឆ្កួតរោគចិត្ត
របស់បុរសម្នាក់ ដែលមានស្ពាយបាឡូផងនោះ បានសម្ងំលាក់ខ្លួននៅក្បែរបន្ទប់ទឹកនារីៗ ហើយ
រាល់ពេលបានឃើញនារីណាដើរចូលក្នុងបន្ទប់ទឹក គេក៏លបចូលមកតាម ហើយឱនក្រាប លួច
មើលនារីនោះ តាមប្រហោងខាងក្រោម នៃបន្ទប់ទឹក។

ជ្រាបកាន់តែច្បាស់ នៃសកម្មភាពមិនគប្បីរបស់ បុរសរោគចិត្តម្នាក់នេះ សូមទស្សនាវីដេអូ ខាង
ក្រោមនេះ ទាំងអស់គ្នា ៖

វីដេអូខាងលើនេះ ពិតណាស់មិនមែនកើតនៅប្រទេសកម្ពុជាយើងទេ។ ប៉ុន្តែ សំរាប់សកម្មភាព
ស្រដៀងគ្នា ដែលពួកបុរសៗរោគចិត្ត លួចមើលនារីៗ ពេលចូលក្នុងបន្ទប់ទឹកសាធារណៈនេះ
ក៏តែងធ្លាប់កើតមានឡើង ជាហូរហែរមកដែល នៅក្នុងប្រទេសកម្ពុជាយើង។

ជាក់ស្តែង កាលពីសប្តាហ៍មុន មានយុវជនវ័យក្មេងម្នាក់ បានធ្វើសកម្មភាពស្រដៀងគ្នានេះដែរ
នៅបន្ទប់ទឹកមួយ នៃអាគារភ្នំពេញ សេនធើ ក្បែរការិយាល័យ គេហទំព័រខេមញូវ ហើយត្រូវ
គេចាប់បាន បន្ទាប់ពីជនម្នាក់នោះ ដើរចូលក្នុងបន្ទប់នារី ក្រោយពីបានឃើញនារីម្នាក់ដើរចូល
ក្នុងនោះ។ ការឈានទៅដល់ ក្នុងការចាប់ខ្លួនជនម្នាក់នោះ ជាក់ស្តែងនៅនឹងកន្លែងក្នុងពេល
ជននោះធ្វើសកម្មភាព គឺបន្ទាប់ពីគេសង្ស័យ និងតាមដាន នូវសកម្មភាពរបស់ជនម្នាក់នោះ
អស់រយះពេល ៣ថ្ងៃ រួចមក។

តាមរយះវីដេអូខាងលើ និងព័ត៌មានដែលទើបនឹងកើតឡើង នៅភ្នំពេញ សេនធើ គេហទំព័រ
ខេមញូវ សូមធ្វើការក្រើនរំលឹក ដល់បងប្អូននារីៗយើងទាំងអស់គ្នា សូមមានការប្រុងប្រយ័ត្ន
ឲ្យច្រើន រាល់ពេលចូលក្នុងបន្ទប់ទឹកសាធារណៈ (មិនមែនជាបន្ទប់ទឹក នៅផ្ទះរបស់ខ្លួន) ខ្លាច
ក្រែងមានមនុស្សប្រុសរោគចិត្ត ធ្វើសកម្មភាពដូចអ្វីដែលបាននិយាយរៀបរាប់ខាងលើ មកលើ
ខ្លួន៕

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: video news unbelievable strange