CamNews

យល់ដឹង 

ហេតុអ្វីផ្កាឈូករ័ត្ន តែងបែរមុខទៅរក ព្រះអាទិត្យ?​(វីដេអូ)

ផ្កាឈូករ័ត្ន “តាមដាន” ព្រះអាទិត្យ គឺដោយសារកត្តានាឡេកាជីវសាស្ដ្ររបស់វា គឺមិនមែនដោយ
ឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យ ដូចការសន្និដ្ឋានកាលពីមុននោះទេ។

តាំងពីដើម ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ពន្លឺព្រះអាទិត្យ ប្រហែលជាបានទាក់ទាញយន្ដការអ្វី
មួយរបស់ផ្កាឈូករ័ត្ន បណ្ដាលឱ្យផ្កាប្រភេទនេះ តាមដានព្រះអាទិត្យ ចាប់ពីថ្ងៃរះពេលព្រឹក
ព្រលឹម រហូតដល់ថ្ងៃលិច។

ប៉ុន្ដែ អ្នកវិទ្យាសាស្ដ្រ Hagop Atamian និង Stacey Harmer មកពីសកលវិទ្យាល័យ California
នៅតំបន់ Davis (អាមេរិក) បានទម្លាក់ចោលនូវសម្មតិកម្មនេះ ក្រោយពីបានរកឃើញថា ផ្កា
ឈូករ័ត្ន មិនត្រឹមតែទទួលឥទិ្ធពលពីពន្លឺនោះទេ តែវាក៏ដំណើរការ យោងទៅលើនាឡេកាជីវ
សាស្ដ្រផ្ទាល់ខ្លួនរបស់វា នេះបើតាមសេចក្ដីរាយការណ៍មួយ ដែលមានចុះផ្សាយនៅលើទំពួរ
Nature ។

ដើម្បីលើកឡើងនូវការសន្និដ្ឋានខាងលើ ក្រុមអ្នកវិទ្យាសាស្ដ្រ បានធ្វើការពិសោធជាច្រើន ក្នុង
នោះ ពួកគេបានយកផ្កាឈូករ័ត្នពីខាងក្រៅ មកដាក់ក្នុងបន្ទប់ពិសោធ ដែលបិទជិត និងបំភ្លឺ
ដោយពន្លឺអាគ្គីសនី។

លទ្ធផលបង្ហាញថា ដើមផ្កាដែលយកមកពិសោធនេះ នៅតែបង្វែរផ្កាដូចធម្មតា គឺតែងបែរទៅ
ព្រះអាទិត្យ បើទោះជាវាស្ថិតក្នុងបន្ទប់ដែលមិនអាចមើលឃើញព្រះអាទិត្យ ឬមើលឃើញពន្លឺ
ព្រះអាទិត្យ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nature/Youtube