CamNews

ប្លែកៗ 

នារីម្នាក់បានទាត់តាចាស់ម្នាក់ យ៉ាងដំណំលើឡានក្រុង ព្រោះតែរឿងទុកកៅអីឲ្យ មនុស្សចាស់អង្គុយ (មានវីដេអូ)

ដោយសារតែខឹងសម្បារ នៅពេលដែលត្រូវបានគេស្នើសុំឲ្យទុកកៅអីឲ្យលោកតាចាស់ម្នាក់អង្គុយ ក្នុងការធ្វើដំណើរនៅលើឡានក្រុងមួយ នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន ស្រីវ័យក្មេងម្នាក់ មិនមានការខ្មាសអ្នកដទៃ បានធ្វើការទាត់ធាក់ ជាច្រើនជើងចូលមុខ របស់លោកតាចាស់ម្នាក់នោះ។​​

រឿងហេតុ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះ បានកើត ឡើងនៅក្នុងការធ្វើដំណើរនៅលើឡានក្រុងមួយ នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន កាលពី ថ្ងៃទី២១ ខែមេសា កន្លងទៅនេះ។

នៅពេលដែលត្រូវបាន អ្នកដំណើរដទៃផ្សេងៗទៀត នៅលើឡានក្រុង ស្នើសុំទុកកន្លែងអង្គុយឲ្យទៅ លោកតាចាស់ម្នាក់ ដែលមានអាយុច្រើន កំលាំងខ្សោយ ស្រីវ័យក្មេងម្នាក់ មិនមានភាពខ្មាសអៀនក្នុង ខ្លួន បានជេរប្រទេច ហើយថែមទៀតធ្វើការទាត់ធាក់ជាច្រើនជើង ទៅលើលោកតាចាស់ម្នាក់ យ៉ាង អសីលធម៌ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្ត ពេញមួយឡានក្រុង ពីសំណាក់អ្នកដំណើរជាច្រើន នាក់ផ្សេងទៀត។ 


បើយោងតាមសំដីរៀបរាប់របស់ បណ្តាអ្នកដំណើរនៅលើឡានក្រុងនោះ បានឲ្យដឹងថា ដោយសារតែ ខឹងសម្បារ ព្រោះត្រូវគេស្នើឲ្យទុកកន្លែងអង្គុយសម្រាប់លោកតាមចាស់ម្នាក់ ស្រីម្នាក់នោះ ក៏បានធ្វើ ការ ទាត់ធាក់ទៅលើគាត់ (លោកតាចាស់) តែម្ដង។ អ្នកដំណើរម្នាក់ទៀតបន្ថែមថាៈ "ស្រីនោះ បាន ជេរប្រទេចលោកតា បន្ទាប់ពីអ្នកគ្រប់គ្នាបានប្រាប់ឲ្យនាង ទុកកន្លែងអង្គុយជូនលោកតា"។


ក្នុងហេតុការណ៍នោះ ត្រូវបានអ្នកដំណើរមួយចំនួន បានថតវីដេអូតាមរយះទូរស័ព្ទដៃ ដូច្នេះហើយ បន្ទាប់ពីពេលបង្ករឿងជាមួយលោកតាចាស់ហើយ ស្រីម្នាក់នេះ ក៏បានធ្វើការជេរស្តី ទៅលើអ្នកដំណើរ ដទៃផ្សេងទៀត នៅលើឡានក្រុងផងដែរ។ ការឈ្លោះប្រកែក ជេរស្តីគ្នានេះ បានអូសបន្លាយអស់រយះ ពេលប្រហែល ១៥នាទី។


បន្ទាប់ពីរឿងហេតុនេះបានកើតឡើងមក វីដេអូនៃការជេរស្តីរករឿងអ្នកដទៃនេះ ត្រូវបានបង្ហោះនៅ លើអ៊ីនធឺណេត ហើយវាត្រូវបានគេចុចមើល និងចែករំលែកគ្នា ពាសពេញបណ្តាញទំនាក់ទំនងសង្គម ផងដែរ។ មនុស្សជាច្រើននាក់ សុទ្ធតែបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើយ៉ាងអមនុស្ស ធម៌ អសីលធម៌ របស់ស្រីម្នាក់វ័យក្មេងនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: unbelievable strange រឿងប្លែកៗ វីដេអូប្លែកៗ