CamNews

កីឡា 

ទស្សនាវីដេអូនេះរួចហើយ តើ Floyd ពិតជា លេងខូចមែន ឬអត់?

ក្រុងញូវយ៉ក៖ ស្តេចប្រដាល់ខ្លាំងតែក្នុងទឺកដី Floyd Mayweather បានផ្តួលគូប្រជែង Ortiz ឲ្យសន្លប់ស្អាត ក្រោកលែងរួចត្រឹមទឺកទី៤ ដែលជាការវាយដៃគូ ឲ្យសន្លប់លើទី២៤ របស់គេក្នុងចំណោមប្រកួតសរុបបាន ៤២ដងនៅលើទឹកដី ខ្លួនឯងសហរដ្ឋអាម៉េរិក ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូឃ្លីប ដែលមានរយៈពេលជាង៥នាទី ដែលកីឡាករជើងខ្លាំង Floyd បានប្រើ ពេលត្រឹមតែ១២នាទីប៉ុណ្ណោះ ពោលគឺនៅក្នុងទឹកទី៤តែម្តង ក្នុងខណៈដែល Victor Ortiz ត្រូវបានលោកអាជ្ញាកណ្តាល (Referee) ព្រមានដោយសារ តែវាយខុសលក្ខន្តិកៈ តែពេលដែល Ortiz បានឱប ក៏ដូចជាគោះហ្គង់ មិនទាន់រួចរាល់ រួមជាមួយអាជ្ញាកណ្តាល មិនទាន់នឹងដឹងផង ស្រាប់តែ Floyd វាយ Ortiz ២ដៃសន្លប់ឈឹងតែម្តង ។

នេះជាការប្រកួតខុសលក្ខខណ្ឌ ឬក៏ជាការធ្វេសប្រហែស របស់កីឡាករប្រដាល់សកល Ortiz ដែលមិនប្រុងប្រៀបចំពោះ ការប្រកួតរបស់ខ្លួន? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ដើម្បីឲ្យដឹងច្បាស់៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Pacquiao Boxing Phillippine Floyd mayweather Texas manila