CamNews

ប្លែកៗ 

ទារកកើតនាថ្ងៃទី១២ ខែ១២ ២០១២ ម៉ោង១២និង១២នាទី


អង់គ្លេស៖ នៅក្នុងមន្ទីរពេទ្យ  Princess Alexandra នៅឯទីក្រុង Harlow សង្កាត់ Essex
ប្រទេសអង់គ្លេសមានរឿងហេតុដែលអស្ចារ្យមួយបានកើតឡើង គឺមានទារកម្នាក់បាន
ចាប់កំណើតនៅម៉ោង១២និង១២នាទី កាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២។

អ្នកស្រី MacLennan វ័យ 34ឆ្នាំ និងស្វាមីឈ្មោះAndrew Talmageវ័យ 39ឆ្នាំ គឺជាឪពុកម្តាយ
របស់ទារកម្នាក់នេះ មានឈ្មោះថា Oliver។

អ្នកស្រី MacLennan បានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តណាស់ព្រោះ គេបានកើតនៅចំ
ថ្ងៃ 12/12/12 ដែលជាថ្ងៃសំណាង ហើយកូនប្រុសរបស់ខ្ញុំមួយទៀតឈ្មោះ Jack ដែលមាន
អាយុទើប៣ឆ្នាំ មានប្អូនប្រុសរបស់គេហើយ”៕

ដោយ៖ មិនា
ប្រភព៖ mirror


Tags: strange