អាការធាតុបច្ចុប្បន្ន ឡើងកំដៅខ្លាំង គួរឱ្យព្រួយបារម្ភ ពិសេសគឺនៅក្នុងរដូវក្ដៅនេះ។ អ្នកអាច
ប្រើម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ដើម្បីដោះស្រាយបញ្ហាក្ដៅ ប៉ុន្តែប្រការនេះ នឹងធ្វើឱ្យខ្ទង់
ចំណាយរបស់អ្នកកើនឡើងមិនតិចនោះដែរ។
ដើម្បីជួយឱ្យផ្ទះរបស់អ្នកបានត្រជាក់ និងមិនចាំបាច់ចំណាយច្រើនលើថ្លៃភ្លើង សូមធ្វើតាមវិធី
ខាងក្រោម ៖
១.បិទវាំងននបង្អួច
ការពិសោធបែបវិទ្យាសាស្ដ្រ បានឱ្យឃើញថា ៣០% នៃកំដៅក្នុងផ្ទះរបស់អ្នក គឺបានមកពី
បង្អួច។ ដូច្នេះ បិទវាំងននបង្អួចពណ៌ងងឹតរបស់អ្នកនៅពេលថ្ងៃ។ ប្រការនេះនឹងជួយកាត់បន្ថយ
ថ្លៃភ្លើង បាន ៧% ព្រមទាំងជួយឱ្យផ្ទះរបស់អ្នក បានត្រជាក់ ថែមមួយកម្រិត។
២.ការបិទទ្វារគ្រប់ពេល មិនមែនជាប្រការល្អ
ការបិទទ្វារនៅពេលមេឃត្រជាក់ ពិសេសគឺពេលព្រលប់ នឹងធ្វើឱ្យអ្នកខាតបង់ប្រាក់ថែមមួយ
ចំនួន ដោយសារថា អ្នកត្រូវបើកកង្ហារ ឬម៉ាស៊ីនត្រជាក់។ ជំនួសមកវិញ អ្នកគួរបើកទ្វារនៅ
ពេលមេឃត្រជាក់ ដើម្បីនាំខ្យល់បរិសុទ្ធចូលផ្ទះ និងបណ្ដេញខ្យល់ក្ដៅវចេញ។
៣.កង្ហារបក់ទឹកកក
អ្នកមិនចាំបាច់បើកម៉ាស៊ីនត្រជាក់គ្រប់ពេលនោះទេ ព្រោះកង្ហារ និងទឹកកកក៏អាចធ្វើឱ្យផ្ទះ
របស់អ្នកត្រជាក់បាន។ ចូរយកទឹកកកពីរបីដុំ ដាក់ក្នុងធុងស្នោដែលមានចោះប្រហោង ហើយ
ដាក់កង្ហារឱ្យបកពីលើ ធ្វើបែបនេះ ជាតិត្រជាក់របស់ទឹកកកនឹងសាយភាយពេញផ្ទះមិនខាន។
៤.ផ្អាកប្រើពូក
រដូវក្ដៅមកដល់គឺជាពេលដែលត្រូវនិយាយថាលាចំពោះពូក។ ប៉ុន្តែបើសិនអ្នក នៅតែចង់ដេក
ពូក អ្នកក៏គួរយកកន្ទេលកក់ទៅក្រាលពីលើពូក ដើម្បីកាត់បន្ថយកំដៅ។
៥.ធ្វើឱ្យរាងកាយអ្នក ត្រជាក់
ជំនួសឱ្យការយកចិត្តទុកដាក់ទៅលើតែភាពត្រជាក់របស់បន្ទប់ អ្នកគួរធ្វើឱ្យរាងកាយត្រជាក់
វិញ។ អ្នកគួរស្លៀកពាក់ខោអាវស្ដើងខ្លី យកកន្សែងត្រជាក់គ្របលើកន្លែងក្ដៅលើរាងកាយ
ដូចជា ក ទ្រូង។ល។ ហើយផឹកទឹកត្រជាក់។
៦.បើកកង្ហារបន្សុទ្ធខ្យល់ក្នុងបន្ទប់ទឹក និងផ្ទះបាយ
បែបនេះនឹងជួយបណ្ដេញខ្យល់ក្ដៅដែលកើតឡើងពីចង្ក្រាន និងបន្ទប់ទឹក ចេញទៅខាង
ក្រៅ។
៧.បន្ថែមរុក្ខជាតិក្នុងផ្ទះ
ការដាក់រុក្ខជាតិពណ៌បៃតងក្នុងផ្ទះ ឬដាំរុក្ខជាតិវល្លិនៅពីលើរានហាល ក៏នឹងជួយឱ្យបរិយាកាល
ក្នុងផ្ទះរបស់អ្នក បានត្រជាក់មួយកម្រិត។
៨.វិធីសាស្ដ្រយូរអង្វែង
បើសិនអ្នកចង់រក្សាឱ្យផ្ទះរបស់អ្នកបានត្រជាក់ជាយូរអង្វែង អ្នកគួរគិតដល់វិធីមួយចំនួន ដូចជា
ប្រើផ្ទាំងការពារពន្លឺបិទលើកញ្ចក់បង្អួច បំពាក់ផ្ទាំងការពារកំដៅពីខាងក្រោមដំបូលស័ង្កសី។ល។
ដែលអ្នកអាចសុំយោបល់ពីក្រុមវិស្វករ ឬហាងលក់គ្រឿងសំណង់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KHTV