CamNews

តារា 

មាន សូនីតា បាត់តំណែង តួឯកនៅស៊ីធីអិន

ភ្នំពេញៈ  ស្រីស្អាត មាន សូនីតា ដែលកន្លងមក ធ្លាប់បានគ្រងតំណែង ជាតួឯកស្ទើរតែ គ្រប់រឿង
នៅស្ថានីយទូរទស្សន៍ ស៊ីធីអិន ដោយសារនាងមានខ្នងបង្អែក ជាអ្នកដឹកនាំ រឿងល្បីឈ្មោះ ប្រចាំ
នៅស្ថានីយ ទូរទស្សន៍មួយនេះ ។ ដោយឡែកនៅពេល អ្នកស្រី ពាន់ ភួងបុប្ផា បានចាកចេញ ទៅ
បង្កើតផលិតកម្មថ្មី ខ្លួនឯងនោះ ក៏មានការលេចឮពី មាត់អ្នកសិល្បៈដូចគ្នា ថា សូនីតា មិនអាចបាន
គ្រងតំណែង ជាតួឯកស្រី នៅទូរទស្សន៍មួយនេះ បានទៀតទេ។

កន្លងមកស្រីស្រស់ សម្បូរស្នាមញញឹម មាន សូនីតា ត្រូវបានគេចាត់ទុកថា ជាអ្នកជំនិត នឹងអ្នកស្រី
ពាន់ ភួងបុប្ផា ជាងគេនៅពេលចេញ ទៅថតរឿងម្តងៗ ។ នាងតែងតែត្រូវបាន អ្នកដឹកនាំរឿងរូបនេះ
យកចិត្តទុកដាក់ខ្លាំង រហូតដល់មានការលើកឡើងថា បន្ទាប់ពីកូនប្រុសរបស់ អ្នកស្រីលែងលះគ្នារួច
ទំនងជាអ្នកស្រី បុប្ផា អាចចាប់គូយកនាងធ្វើជាកូនប្រសារទី២ បន្ទាប់ពីអ្នកនាង សោម ម៉ាល័ក្ខ ទៀត
ផង ។

ពិធីការិនីសំឡេងស្រទន់ កញ្ញា មាន សូនីតា កាលពីពេលកន្លងទៅ ធ្លាប់ត្រូវបានខាង អ្នកដឹកនាំរឿង
ជាច្រើន បានធ្វើការរិះគន់ដោយសារតែ នាងបដិសេធ មិនទទួលការសម្តែងរឿង ឲ្យខាងក្រុមហ៊ុន
ណាមួយ ក្រៅពីរឿងរបស់ អ្នកស្រី ពាន់ ភួងបុប្ផា ។ នាងអះអាងថា គ្មានពេលវេលាគ្រប់គ្រាន់ ទទួល
ថតរឿងថ្មី តែការអះអាងបែបនេះ ត្រូវបានអ្នកដឹកនាំរឿង ចាត់ទុកថា គ្រាន់តែជាលេស របស់នាង
ប៉ុណ្ណោះ ។

ពេលនេះតួឯកស្រីក្នុងរឿង "បេះដូងអ្នកការពារ" រូបនេះ ត្រូវបានប្រភពពីអ្នកសិល្បៈ បានបង្ហើប
ប្រាប់ឲ្យដឹងថា ពេលនេះ សូនីតា មិនសូវមានការមមាញឹក ការងារប៉ុន្មានទេ ដោយសារតែពេល
នេះ ការថតរឿងហាក់ ដូចជាស្ងប់ស្ងាត់ ក្រោយពីនាងបានប្រកាសថា មិនទទួលសម្ដែងរឿងក្រៅ
ពីរឿងរបស់អ្នក ដឹកនាំរឿងល្បីឈ្មោះ នៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន ។

ប៉ុន្តែក្រោយពីអ្នកដឹកនាំរឿង ល្បីឈ្មោះរូបនេះ បានចាកចេញ សម្រាប់ សូនីតា នឹងបាត់បង់ឱកាស
ពីការទទួលថតរឿងជាច្រើន ហើយលែងបានគ្រង តំណែងតួឯក នៅទូរទស្សន៍មួយ នេះទៀតផង ។
ខ្សែភាពយន្តថ្មីរបស់ ស៊ីធីអ៊ីន គឺគ្មានវត្តមាន កញ្ញា សូនីតា ទៀតទេ ព្រោះថាបាត់ខ្នងបង្អែកធំហើយ ។

LookingTODAY មិនអាចទាក់ទងទៅ កញ្ញា មាន សូនីតា ដើម្បីឲ្យនាងបកស្រាយចំពោះ ការលើក
ឡើងបែបនេះបានទេ ។ ទោះជាយ៉ាងណា យើងក៏រង់ចាំជានិច្ច ចំពោះការបកស្រាយ របស់នាងជានិច្ច៕

Photo by LookingTODAY

Looking Today

Looking Today

Photo by Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment mean sonyta ctn tv