CamNews

កីឡាអន្តរជាតិ 

Man Utd ត្រៀម ២០លានដុល្លារ ដើម្បីទិញខ្សែប្រយុទ្ធជប៉ុន Muto

(មេនឆេស្ទើ)៖ ថ្នាក់ដឹកនាំក្លឹបបិសាចក្រហម Manchester United បានត្រៀមកញ្ចប់ថវិកាប្រមាណ ២០លានដុល្លារ សម្រាប់ទិញកីឡាករខ្សែ ប្រយុទ្ធជនជាតិជប៉ុន Yoshinori Muto ដែលកំពុងលេងឲ្យក្លឹប Mainz ទឹកដីរបស់អាល្លឹម៉ង់ ក្នុងខែមករា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ។

តាមរយៈសារព័ត៌មាន Mirror បានឲ្យដឹងថា ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ដែល Man Utd ពិបាករកគ្រាប់បាល់ស៊ុតបញ្ចូលទីជាទីបំផុត និងចង់បំពេញតំបន់ប្រយុទ្ធឲ្យរឹតតែមុតស្រួចឡើងវិញ បន្ទាប់ពីឆ្លងកាត់១៧ប្រកួតមកនេះនៅ Premier League ស៊ុតបញ្ចូលទីគូប្រកួតបានតែ១៤គ្រាប់ប៉ុណ្ណោះ ដោយបានដាក់តែខ្សែប្រយុទ្ធដដែល Wayne Rooney និង Anthony Martial ចូលលេងជម្រើស១១នាក់ដំបូងរហូត ក្នុងការជំនួសកន្លែង Robin van Persie, Javier Hernandez និង Radamel Falcao ដែលត្រូវបានលក់ចេញ អស់ហើយនោះ ។

ការមើលឃើញខ្សែប្រយុទ្ធអាស៊ី វ័យ២៣ឆ្នាំ Muto នេះដែរ គឺលោក Van Gaal ចង់បំពេញកន្លែងចន្លោះប្រហោង គ្រា ដែលកីឡាករវ័យក្មេងរូបនេះ កំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លឹប Mainz ដែលបានចូលលេងចំនួន៥៩ប្រកួត និងស៊ុតបញ្ចូលទីបាន២៦គ្រាប់ ដែលកិច្ចសន្យារបស់គេនឹងអស់សុពលភាពរហូតដល់ឆ្នាំ២០១៩ ឯណោះ ។

កាលពីរដូវក្តៅមុន មានព័ត៌មានចេញផ្សាយជាច្រើនថា Muto ជិតត្រូវបានក្លឹបតោខៀវ Chelsea ទិញបាន តែក្រោយមកក៏ស្ងាត់វិញ ហើយពេលនេះដល់វេនក្រុមជាប់លេខ៤ឆ្នាំទៅ Man Utd ម្តងវិញហើយ ៕

Muto អបអរ ក្រោយស៊ុតបញ្ចូលទី

Rooney និង Martial

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League Muto