Devin Scullion រស់នៅ Ontario, ប្រទេសកាណាដា គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ
ជាច្រើននាក់ទៀតនៃជម្ងឺមហារីកភាពឆាប់ចាស់ជរា(ចាស់ច្រើនមុនអាយុ)។ មហារីកនេះគឺបានធ្វើ
អ្នកជម្ងឺមានកាយសម្បទាឆាប់ចាស់មុនអាយុដល់ទៅ ៥ ដល់ ១០ដង បើប្រៀបជាមួយមនុស្សយើង
ធម្មតា។ យុវជនអាយុ ១៦ឆ្នាំរូបនេះបានមានជម្ងឺរលាកសន្លាក់ឆ្អឹងកាលពីពីរឆ្នាំមុន ដែលធ្វើឲ្យគេ
បំលាស់ប្តូរទីតាំងដោយពឹងតែលើរទេះទប់តែប៉ុណ្ណោះ។
Devin Scullion ១៦ឆ្មាំ តែមានរូបរាង មុខមាត់ដូចតាចាស់អាយុ ៦០, ៧០ឆ្នាំ
រហូតមកដល់សព្វថ្ងៃជម្ងឺរបស់ Devin Scullion មិនទាន់មានវិធីព្យាបាលច្បាស់លាស់នៅឡើយទេ។
ការព្យាបាលសាកល្បងតាមរយះប្រភេទថ្នាំបំប៉ងមួយចំនួន, Devin បានកើនទម្ងន់ពី១០ ដល់១៤គី-
ឡូក្រាម។ អ្នកស្រី Jamie Medley, ម្តាយរបស់យុវជនរូបនេះបបានចែករំលែកថា: “បើទោះជាមិន
ទាន់មានវិធីព្យាបាលជម្ងឺមហារីកឆាប់ចាស់ជរានេះក៏ដោយ តែយ៉ាងណាក៏ពួកខ្ញុំផ្តោតការសង្ឃឹម
ទៅលើការព្យាបាលសាកល្បងសព្វថ្ងៃនេះ”៕
ដោយ៖ សិលា
ប្រភព៖ k14