តារាភាពយន្ត ហូលីវូដ យើងទាំងអស់គ្នាដឹងថា Kristen Stewart ត្រូវបានគេចាត់ជាតារាស្រីដែល
រកបានប្រាក់ចំណួលច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០១២ តែក្នុងនោះក៏មានផងដែរ នូវតារាដែល
រកស៊ីខាត យ៉ាងសម្បើម ហើយក្នុងនោះមានតារាស្រី ៤ រូបដែលរងគ្រោះព្រោះភាពយន្តដែល
ខាតដើម។
៤. នាង Sarah Jessica Parker
តារាស្រីម្នាក់នេះត្រូវបានគេស្គាល់តាមរឿងភាគ Sex and The City តែប៉ុន្មានឆ្នាំ មកនេះនាងខាត
ច្រើនមែនទែនជាមួយនឹងខ្សែភាពយន្តរឿង Sex adn The City 2 ដែលរកបានមិនដល់ប្រាក់ដើម។
៣. នាង Sandra Bullock
តារាស្រីរូបនេះវិញក៏មិនណយណាស់ដែរដោយសាតែខ្សែភាពយន្តរឿង Extremely Loud and
Incredibly Close បានក្រឡុកទាំងអ្នកដឹកនាំ និងតួសម្ដែង ដោយបានផ្ដល់មកវិញនូវប្រាក់ចំនួល
ដែលចំណេញតិចបំផុត តែអ្វីដែលសំណាងល្អនោះគឺនាងមិនខាតដើម។
២. នាង Reese Witherspoon
លោកអ្នកប្រាកដជាស្គាល់នាងជាតួស្រីក្នុងខ្សែភាពយន្តរឿង This Means War ដែលទទួលបាន
ជោកជ័យជាខ្លាំង ប៉ុន្តែអ្វីដែលគួរអោយអកុសលនោះគឺខ្សែភាពយន្ត How Do You Know របស់
នាងដែលចំណាយអស់ជាង ១២០ លានដុល្លាបែរជារកបានចំណូលតិចបំផុតទៅវិញ។
១. នាង Katherine Heigl
តារាស្រីរូបស្រស់ម្នាក់នេះរងគ្រោះជាខ្លាំងដោយសារតែខ្សែភាពយន្ត One For The Money របស់
នាងដែលបានបញ្ចប់ការចាក់បញ្ចាំងកាលពីពេលថ្មីៗនេះបានខាតយ៉ាងសម្បើម។ ហើយមើលទៅ
ប្រហែលជាត្រូវរៀបគំរោងថ្មីសម្រាប់ឆ្នាំ ២០១៣៕
ដោយ៖ ម៉ូកា
ប្រភពពី៖ starstick