CamNews

តារា 

Selena និង Ed Sheeren មានទំនាក់ទំនងស្នេហា​ តាមរយៈ Taylor Swift?

សារព័ត៌មាន DailyMail បានរាយការណ៍មកថា Selena បានរកឃើញបុរសថ្មី ជំនួស Justin
Bieber បានហើយ ។ តើបុរសម្នាក់នោះជាអ្នកណាទៅ ? Daily Mail បន្តថា បុរសនោះមាន
អាយុច្រើនជាង Selena ហើយកំពុងស្ថិតក្នុងដំណាក់កាល រៀនយល់ចិត្ត និង សាកល្បងគ្នា
ទៅវិញទៅមក ។



បុរសម្នាក់នោះគឺ Ed Sheeran អ្នកនិពន្ធ និង តារាចំរៀងមិត្តភក្តិរបស់ Taylor Swift ដែលទើប
តែចេញបទចំរៀង រួមគ្នាជាមួយ Taylor Swift ថ្មីៗនេះ ។ យោងតាមប្រភពព័ត៌មាន បានប្រាប់
ថា ពួកគេបានជួបគ្នាចុងខែ ឧសភា ដែលមានការណែនាំដោយ Taylor Swift ព្រោះ Selena
និង Ed Sheeran សុទ្ធតែជាមិត្តល្អរបស់ Taylor Swift ។ ប្រភពផ្សេងមួយទៀត បានប្រាប់ថា
Ed តែងតែប្រាប់គេប្រាប់ឯងថា គេសប្បាយចិត្តពេលដែលបាននៅជិត Selena ។ អ្នកប្រមាញ់
រូបថត ក៏ចាប់បានថា  Ed  បានទៅលេងផ្ទះរបស់ Selena ជាមួយនិង ហ្គីតារបស់គេ កាលពី
សប្តាហ៍មុនផងដែរ ។

គួរបញ្ជាក់ផងដែរថា មានទស្សនិកជនជាច្រើន  គាំទ្រនឹងចំណងស្នេហាមួយនេះ ហើយថែមទាំង
បាននិយាយថា Selena ពិតជារកបានបុរសល្អព្រោះ Ed Sheeran មានគំនិត ចរិក ឬកពារចាស់ទុំ
ជាង Justin Bieber ដូចនេះហើយ Selena នឹងមិនឈឺក្បាលដូចពេលនាង នៅជាមួយ​ Justin​ ទេ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: selena gomez ed sheeren star singer entertainment