CamNews

តារា 

Rihanna ផ្លាស់ខោទ្រនាប់ ឌឺអ្នកប្រមាញ់រូបថត នៅស្រុកកំណើត

Rihanna ​កំពុងសប្បាយជាមួយនឹងដំណើរកំសាន្ដនៅតំបន់លំហែកាយ Cove Springs Villa
ក្នុង ស្រុក Barbados ដែលជាស្រុកកំណើតរបស់នាង។ នៅទីនេះ នាងហាក់ដូចជាមិនយក
ចិត្តទុកដាក់អ្វីទាំងអស់នៅពេលផ្លាស់សម្លៀកបំពាក់ ដោយទុកទ្វារចំហ ជាឱកាសល្អសម្រាប់
ក្រុមអ្នកប្រមាញ់រូបថត។

នៅក្នុងរូបថតនេះ នាងហាក់ដូចជាបានដឹងថា ខ្លួនកំពុងត្រូវគេតាមប្រមាញ់រូបថត ហើយនាង
ក៏ធ្វើជាផ្លាស់ខោអាវទ្រនាប់ ដើម្បីឌឺពួកអ្នកលួចថតទាំងនោះ ដោយស្រាត ផ្លាស់ឈុតក្នុងនៅ
ចំមាត់ទ្វារ ដែលកំពុងបើកចំហ។

កាលពីថ្ងៃបុណ្យណូអែលកន្លងទៅ Rihanna ជាមួយនឹងប្រុសស្នេហ៍ Chris Brown របស់នាង
បាននៅជាមួយគ្នា និងសប្បាយជាមួយគ្នា។ នេះជាលើកដំបូងបន្ទាប់ពីរឿងអាស្រូវត្រូវគេវាយ
កាលពី ៤ឆ្នាំមុន Rihanna បានបង្ហាញខ្លួនជាមួយ Chris Brown ​នៅទីសាធារណៈ។

បើទោះជា Rihanna មិនទទួលស្គាល់ថា បានវិលត្រឡប់មកជាមួយ Chris Brown ​ប៉ុន្ដែរូបភាព
ទាំងឡាយដែលបង្ហាញពីការសប្បាយរបស់ពួកគេ បានបញ្ជាក់ថា ពួកគេពិតជាបានជានានឹង
គ្នាប្រាកដមែន។

 



ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Rihanna