អ្នកមិនចូលចិត្ដពាក់ ឬមិនទាន់ស្ទាត់ជំនាញក្នុងការប្រើប្រាស់ស្បែកជើងកែងចោត? សូមកុំបារម្ភ ស្បែកជើងកែងខ្លីៗខាងក្រោមនឹងជួយអ្នកបាន ព្រោះមិនត្រឹមតែស្រស់ស្អាត និងងាយស្រួលពាក់
ប៉ុណ្ណោះទេ វាក៏ស័ក្ដិសមសម្រាប់យុវវ័យផងដែរ។
ស្បែកជើង Low wedges
បណ្ដាប្រភេទស្បែកជើង Low wedges ដែលមានកម្ពស់ពី ៣ ទៅ ៥ សង់ទីម៉ែត្រ គឺជាជម្រើសល្អ
របស់យុវវ័យ សម្រាប់ពាក់នៅពេលទៅសាលារៀន។ ប្រសិនអ្នកមិនទាន់ស្ទាត់ជំនាញក្នុងការពាក់
ស្បែកជើងកែងចោត នោះស្បែកជើង Low wedges នឹងជាជម្រើសដ៏មានសុវត្ថិភាព សម្រាប់ការ
ដើររបស់អ្នក ព្រោះថាចុងកែងរបស់វាធំ ស្មើ និងមាំមួន។
ស្បែកជើង Cones/Prisms
ស្បែកជើងប្រភេទនេះ ក៏មិនចម្លែកប៉ុន្មានសម្រាប់មិត្តយុវវ័យ។ ជាមួយនឹងកែងមានរាងមូលតូច
ពីក្រោម និងធំបន្ដិចម្ដងនៅខាងលើ ស្បែកជើង Cone ឬហៅថា Prism ពិតជាសមស្របជាមួយនឹង
បរិស្ថាននៃសាលារៀន។ ដោយសារតែមានកម្ពាស់ពី ៣ ទៅ ៥ សង់ទីម៉ែត្រ ដូច្នេះ សិស្ស និស្សិត
ទាំងឡាយ មិនចាំបាច់ព្រួយបារម្ភចំពោះសុវត្ថិភាពជើងនោះឡើយ។
ស្បែកជើង Mary-Janes
ជាប្រភេទមួយ ក្នុងចំណោមស្បែកជើងដែលត្រូវបានមិត្តនារី ចូលចិត្តប្រើបំផុតក្នុងរដូវរំហើយ
និងរដូវរងាកាលពីឆ្នាំ ២០១២កន្លងទៅ ស្បែកជើង Mary-Jane នេះ គឺជាតំណាងដ៏លេចធ្លោនៃ
ម៉ូដែល "បុរាណ" ។ ដោយមានខ្សែក្រវាត់ដែលត្រូវបានរចនាកាត់ទទឹងផ្នែកខាងមុខ ជួយរក្សា
លំនឹងដល់បាតជើង ដូច្នេះស្បែកជើង Mary-Jane ពិតជាស័ក្ដិសមសម្រាប់មិត្តនារីដែលចូលចិត្ត
ភាពទន់ភ្លន់ និងថ្លៃថ្នូ។
ដោយ ៖ តារា
ប្រភព ៖ K14