ភ្នំពេញ៖ លោក អាន គុណកូឡា និង កញ្ញា យូរី ធ្លាប់ជំពប់នឹងរឿងរ៉ាវ ស្នេហាក្រៅឆាកជាហូរហែ
រហូតដល់មានការលើកឡើងថា ពួកគេទាំងពីរ មិនហ៊ានបណ្តើរគ្នា ដោយបើកចំហរទៀតទេ ព្រោះ
ខ្លាចមានព័ត៌មានចុះផ្សាយថា ពួកគេមានទំនាក់ទំនងស្នេហា៍ជាមួយគ្នា្ ប៉ះពាល់ដល់អាជិពសិល្បៈ។
អ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និងកាន់តែដឹងយ៉ាងច្បាស់ ពីទំនាក់ទំនងផ្អែមល្ហែម
របស់ពួកគេនោះ គឺបន្ទាប់ពីមានពាក្យចចាមអារ៉ាម លើកឡើងថា តារាចម្រៀងសម្បូរមន្តស្នេហ៍
អាន គុណកូឡា គ្រោងដឹកដៃស្រីស្អាតវ័យក្មេង កញ្ញា យូរី ទៅប្រទេសកូរ៉េស្ងាត់ៗ ដើម្បីសាងភាព
ផ្អែមល្ហែមបណ្តើរគ្នា ដើរលេងសាងអនុស្សាវរីយ៍ នៅក្រៅប្រទេស គេចពីភ្នែកច្រមុះ អ្នកកាសែត
និងមហាជនថែមទៀតផង។
បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបប្រាប់ឲ្យដឹងថា ពន្លកស្នេហ៍របស់តារាប្រុសស្រី វ័យក្មេង២
ដួងនេះ គឺចាប់ផ្តើមលេចឡើង នៅពេលដែលពួកគេទាំងពីរ មានឱកាសថតបទចម្រៀងរួមគ្នា នៅ
ផលិតកម្ម សាន់ដេ មានចំណងជើងថា "សង្សារមួយថ្ងៃសង្សារមួយជីវិត" ដោយនៅក្នុងនោះ មាន
ការសម្តែងបង្ហាញ ពីភាពផ្អែមល្ហែម ប្រៀបដូចជាទឹកឃ្មុំបង្ហាញពី មនោសញ្ចេតនាប្រើក្រសែភ្នែក
សម្លឹងមើលគ្នា ប្រកបដោយមន្តស្នេហ៍ជ្រាលជ្រៅ ។
នៅពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាម និយាយតៗគ្នាថា លោក អាន គុណកូឡា កំពុងតែរៀប
ចំខោអាវដាក់វ៉ាលីដឹកដៃស្រីស្រស់ កញ្ញា យូរី ទៅប្រទេសកូរ៉េស្ងាត់ៗមួយរយៈ ដោយពួកគេគ្រោង
នឹងចេញទៅក្នុងពេលឆាប់ៗខាងមុខនេះ ។
ទន្ទឹមជាមួយនឹងការលេចឮថា ចេញទៅក្រៅប្រទេសនេះ បើតាមរូបភាពដែល កញ្ញា យូរី បង្ហោះ
នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់នាង បានស្តែងឲ្យឃើញថា នាងចេញទៅប្រ
ទេសកូរ៉េ គឺដើម្បីទៅសម្តែង ឲ្យសមាគមខ្មែរនៅទីនោះ។កម្មវិធីប្រគំតន្ត្រីនោះ មានឈ្មោះថា “គ្រួ
សារខ្មែរ” ដោយមានតារាចម្រៀងប្រុសស្រីខ្មែរ ជាច្រើនដួងទៀតចូលរួម ជាមួយពួកគេទៀតផង។
ពាក់ព័ន្ធនឹងព័ត៌មានថា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ទាំងពីរដួង ទៅសាងអនុស្សាវរីយ៍
ស្នេហាផ្អែមល្ហែមជាមួយគ្នា នៅប្រទេសកូរ៉េ LookingTODAY បានទាក់ទងទៅទូរស័ព្ទដៃ កញ្ញា
យូរី នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែមានសំឡេងមនុស្សស្រីម្នាក់ បានលើកទូរស័ព្ទ
ដោយប្រាប់ថា កញ្ញា យូរី រវល់ថត អត់មានពេលផ្តល់ បទសម្ភាសន៍ទេ ។នាងក៏បានប្រាប់ដោយ
ទទួលស្គាល់ថា "យូរីពិតជាមានគម្រោងចេញ ទៅក្រៅប្រទេសជាមួយ លោក អាន គុណកូឡា
ប្រាកដមែន គឺនាំគ្នាចេញទៅ ដើមខែសីហាខាងមុខនេះ ។ តែមិនទាន់ដឹងថា ការចេញទៅលើក
នេះ មានរយៈពេលប៉ុន្មានខែទេ" រួចនាងក៏បិទទូរស័ព្ទតែម្តង៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល