បន្ទាប់ពីបានសំរាកព្យាបាល ក្រោយពេលវះកាត់ត្រគាក អស់រយះពេលមួយខែក្រោយ
មក Lady Gaga មានភាពធូរស្រាលជាងមុនហើយ តែនាងមិនបោះបង់គំនិតច្នៃប្រឌិត
ប្លែករបស់នាងទេ។ តារាចំរៀងរូបនេះបានទាក់ទង ជាមួយរចនាម៉ូតម្នាក់គឺលោក Ken
Borochov លោកបាននិយាយថា លោកមិនធ្លាប់ទេថាលោកអាចមានឱកាសច្នៃម៉ូត
អោយ Lady Gaga តែទោះយ៉ាងណាក្តីលោកសប្បាយចិត្ត ហើយលោកបានខំប្រឹង
ប្រែងជាខ្លាំងទើបបានចេញស្នាដៃមួយនេះឡើង។
រទេះរុញនេះធ្វើឡើងដោយស្រោបមាសទំហំ ២៤ ការ៉ាត់ដោយមានការរចនាយ៉ាង
ផ្ចិតផ្ចង់ទាំងកន្លែងអង្គុយនឹងទំរជើង រួមផ្សំជាមួយពូកអង្គុយព៌ណខ្មៅនឹង ឆ័ត្របាំងថ្ងៃ
ដែលនៅជាប់នឹងកៅអីរួចជាស្រេច៕
ដោយ ៖ លីលី
ប្រភព ៖ eonline