ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ រ៉ុករករតនសម្បត្តិ ត្បូងពេជ្រ ដែលគេអោយឈ្មោះថា ត្បូងវិទូ ឬ Gemologist នោះ ក្រុមការងាររបស់ពួកគេ ពីប្រទេស ស្រី លង្កា អះអាងអោយដឹងថាបាន រកឃើញត្បូងកណ្តៀង ធំបំផុតនៅលើសកលលោក ។
វិទ្យាស្ថានត្បូងវិទ្យា ពីទីក្រុង Colombo បញ្ជាក់អោយដឹងថា ត្បូងកណ្តៀង ដ៏ ធំមួយនេះ មានទម្ងន់ ដល់ទៅ ១៤០៤,០៩ ការ៉ាត់ ខណៈជាត្បូងកណ្តៀងធំបំផុត មិនធ្លាប់ត្រូវបានរកឃើញ កាលពីពេល កន្លងមក។ ត្បូងកណ្តៀងធំបំផុតលើលោកមួយនេះមានតម្លៃខ្ទង់ ១០០លានដុល្លារ ប៉ុន្តែ ម្ចាស់ត្បូង កណ្តៀងធំមួយនេះ ប៉ាន់ប្រមាណអោយដឹងថា អាចនឹងមានតម្លៃថ្លៃដល់ទៅ ១៧៥ លានដុល្លារ នៅ ពិពណ៌ដាក់ដេញថ្លៃ។
គួរបញ្ជាក់ថា ឧស្សាហកម្មត្បូង ប្រទេស ស្រី លង្កា ដែលក្នុងនោះ ការនាំចេញ ត្បូង កណ្តៀង គឺជា វិស័យត្បូងពេជ្រធំបំផុតនោះ អាចរកប្រាក់ចំនូលបានហោចណាស់ ១០៣លានដុល្លារ ក្នុងមួយឆ្នាំៗ ។ ប្រភពបញ្ជាក់អោយដឹងថា ត្បូងកណ្តៀងដ៏ធំជាងគេនៅលើពិភពលោកមួយនេះ ត្រូវបានគេ ដាក់ ឈ្មោះអោយថា ត្បូងកណ្តៀង ផ្កាយខៀវ ពីព្រោះតែស្នាម ដិតជាប់លើត្បូង កណ្តៀង មួយនេះមាន រាង ជាផ្កាយនៅត្រង់ចំនុចកណ្តាល ។
ម្ចាស់ត្បូងកណ្តៀងធំបំផុតលើលោកមួយនេះ បច្ចុប្បន្នភាព សុំមិនបញ្ចេញឈ្មោះ នោះអោយដឹងថា ភ្លាមៗនៅពេលដែលខ្ញុំបានឃើញវា ខ្ញុំក៏សម្រេចចិត្តទិញមួយរំពេចតែម្តង ពោល វិនាទីដំបូងដែល ខ្ញុំបានឃើញត្បូងកណ្តៀងជាលើកដំបូង ខ្ញុំក៏ចាប់ផ្តើមសង្ស័យថា វាអាចជាត្បូងកណ្តៀងដែល មាន ទំហំ ធំបំផុតលើសកលលោក ដូច្នេះ ខ្ញុំក៏សម្រេចចិត្តទាំងហានិភ័យ បញ្ជាទិញភ្លាមៗតែម្តង។ ទោះ ជាយ៉ាងណាក៏ដោយចុះ ម្ចាស់ត្បូងកណ្តៀងរូបនេះ ពិតជាមានជំនឿជាក់ទៅលើ ការចំណាយផ្ទាល់ ខ្លួនរបស់លោក ក្នុងការបញ្ជាទិញត្បូងមួយនេះ ពីព្រោះ ឯកទគ្គកម្ម ត្បូងកណ្តៀងធំបំផុតលើលោក កាលពីពេលកន្លងទៅ មានទំហំត្រឹមតែ ១,៣៩៥ ការ៉ាត់តែប៉ុណ្ណោះ ។ របាយការណ៍ បញ្ជាក់អោយ ដឹងថាត្បូងកណ្តៀងដ៏ធំបំផុត លើសកលលោកមួយនេះ ត្រូវបានគេជីក រកឃើញ ពីទីក្រុង Ratn - apura ភាគខាងត្បូង ប្រទេស ស្រី លង្កា ដែលជាទីក្រុង គេប្រសិទ្ធនាមអោយឈ្មោះថា ទីក្រុង ត្បូង ពេជ្រ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី