Kim Bum-Soo ត្រូវបានគេស្គាល់ថា ជាស្ថាបនិករបស់ KakaoTalk ដែលជាក្រុមហ៊ុនសេវាកម្មផ្ញើ
សារលំដាប់កំពូល នៅប្រទេសកូរ៉េខាងត្បូង។ តាមរយៈមុខងារនេះ អ្នកប្រើប្រាស់អាចលេងហ្គេម
ចែករំលែករូបថត និងវីដេអូ និងរូបភាពជានិមិត្តរូបដ៏អសច្ចារ្យ ដល់មិត្តភ័ក្ដិ។ Kim Bum-Soo បាន
បង្កើត KakaoTalk ជាផ្លូវការ កាលពីឆ្នាំ ២០១០ ហើយវាបានក្លាយជាការពេញនិយម ដោយមាន
អ្នកប្រើប្រាស់ស្មាតហ្វូន ៩៣% នៅកូរ៉េខាងត្បូង ប្រើសេវាកម្មនេះ ពោលគឺប្រហាក់ប្រហែល ៧៥%
ក្នុងចំណោមប្រជាជនសរុប ៥០លាននាក់ របស់ប្រទេសនេះ។
មុននឹងក្លាយជាមហាសេដ្ឋី លោក Kim Bum-Soo ក៏ធ្លាប់អត់បាយ ដើម្បីទុកប្រាក់បង់ថ្លៃសាលា
ព្រោះតែលោក គឺជាកូនអ្នកក្រ
ប្រការដែលគួរនិយាយ នោះគឺ ក្រុមហ៊ុន Kakao Corp និង Daum Communications Corp (ក្រុម
ហ៊ុនអ៊ីនធឺរណែត ធំលំដាប់ទីពីរ នៅកូរ៉េខាងត្បូង) បានក្លាយជាក្រុមហ៊ុនតែមួយដែលមានឈ្មោះ
Daum Kakao ហើយក្រុមហ៊ុននេះ បានចាប់ផ្ដើមចូលរួមក្នុងទីផ្សារមូលបត្រ កាលពីថ្ងៃទី ១ តុលា
កន្លងទៅ ធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាអ្នកមានទ្រព្យដ៏ច្រើន គឺជិតស្មើនឹង ៩,៤៥ ពាន់លានដុល្លារ
អាមេរិក។
Kim Bum-Soo ក្លាយជាម្ចាស់ភាគហ៊ុន ចំនួន ៤០% របស់ក្រុមហ៊ុន Daum Kakao ដូច្នេះ ទ្រព្យ
របស់ Kim Bum-Soo គឺប្រហែល ៣,៤ ពាន់ដុល្លារអាមេរិក ជួយឱ្យ លោក ក្លាយជាមហាសេដ្ឋី
ម្នាក់ ក្នុងចំណោម មហាសេដ្ឋី ១០រូប នៅកូរ៉េខាងត្បូង។
Joseph Chung អ្នកជំនាញខាងវិភាគ មកពី Woori Investment & Securities ឱ្យដឹងថា “ការដែល
Kakao ទទួលបានការគាំទ្រច្រើន នៅកូរ៉េខាងត្បូង គឺដោយសារភាពឆ្លាតវៃរបស់លោក Kim
Bum-Soo កាលពីពេលចាប់ផ្ដើមបង្កើតក្រុមហ៊ុន។” ឆ្នាំ ២០០៩ នៅពេលស្មាតហ្វូនចាប់ផ្ដើមទទួល
បានការនិយមចូលចិត្ត នៅកូរ៉េខាងត្បូង លោក Kim Bum-Soo ក៏បានប្រញាប់ក្ដាប់យកឱកាសល្អ ក្នុងការអភិវឌ្ឍកម្មវិធីផ្ញើសារមួយដែលអាចជំនួស SMS ។ ដូច្នេះ ក្នុងខែ មិនា ឆ្នាំ ២០១០ Kim
Bum-Soo ក៏បានបង្កើត Kakao ដែលជាសេវាកម្មមិនយកថ្លៃទាំងស្រុង ខុសពី WhatsApp មកពី
អាមេរិក ដែលយកថ្លៃសេវា ៩៩សេន ក្នុងមួយឆ្នាំ។
ក្រៅពីនេះ Kim Bum-Soo និងសហការី ក៏បានបង្កើតសេវាសម្រាប់ជនជាតិកូរ៉េផងដែរ ពិសេស
គឺបណ្ដាហ្គេមដែលបានបំពាក់នៅលើ Kakao ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែពិបាកនឹងបោះបោះ
សេវាកម្មនេះ។
បើទោះបានក្លាយជាមហាសេដ្ឋីម្នាក់ ប៉ុន្ដែ អតីតកាលរបស់ Kim Bum-Soo ពិតជាកំសត់ និង ក្រ
លំបាក។ Kim Bum-Soo ធំឡើងក្នុងគ្រួសារក្រីក្រមួយ ក្នុងភូមិ Dam-yang កូរ៉េខាងត្បូង។ គ្រួសារ
គាត់ មានសមាជិក ៨នាក់ រស់នៅក្នុងផ្ទះតូចមួយ ប៉ុន្ដែ ដោយការប្រឹងប្រែង លោក Kim Bum-Soo
ក៏រកឃើញច្រកចេញពីភាពក្រីក្រ ក្រោយពីបានជាប់មហាវិទ្យាល័យជាតិ Seoul ។ ក្នុងដំណាក់
កាលលំបាក ពេលខ្លះ លោក Kim Bum-Soo ត្រូវបង្ខំចិត្តអត់បាយ ដើម្បីទុកប្រាក់បង់ថ្លៃសាលា។
ក្រោយពីបានទទួលជោគជ័យក្នុងការសិក្សាផ្នែកព័ត៌មានវិទ្យា លោក Kim Bum-Soo ក៏ត្រូវបាន
ក្រុមហ៊ុន Samsung ជ្រើសរើសឱ្យចូលបម្រើការក្នុងរយៈពេល ៦ឆ្នាំ ហើយគាត់ក៏បានចាកចេញពី
ក្រុមហ៊ុននេះ ក្នុងឆ្នាំ ១៩៩៨ ដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ គឺក្រុមហ៊ុនហ្គេម Hanggame ។
ឆ្នាំ ២០០០ លោក បានបញ្ចូលក្រុមហ៊ុនរបស់ខ្លួន ទៅក្នុងក្រុមហ៊ុនអ៊ិនធឺរណែតមួយរបស់កូរ៉េ
ខាងត្បូង គឺ Naver ដោយដាក់ឈ្មោះថា NHN ។ NHN ក្រោយមក បានក្លាយជាក្រុមហ៊ុនមួយ
គ្រប់គ្រងវិស័យស្វែងរក និងជាបណ្ដុំគេហទំព័រលំដាប់កំពូលនៅកូរ៉េខាងត្បូង។
ក្នុង NHN លោក Kim Bum-Soo កាន់កាប់តំណែងអគ្គនាយកប្រតិបត្តិ និងតំណែងផ្សេងមួយចំនួន
ទៀត។ លោក បានចាកចេញពី NHN កាលពីឆ្នាំ ២០០៧ បន្ទាប់ពីមានបញ្ហាជាមួយសហស្ថានិក
របស់ Naver គឺ Lee Hae Jin ទាក់ទិននឹងការធ្វើជំនួញ។ ក្រោយពីបានសាកល្បងធ្វើគេហទំព័រ
មួយចំនួន លោក Kim Bum-Soo ក៏បានបង្វែរទិសដៅ ទៅកាន់ សេវាកម្មផ្ញើសារ ហើយ Kakao ក៏
បានកើតឡើង នៅពេលលោកមើលឃើញថា ស្មាតហ្វូនចាប់ផ្ដើមវាយលុកទីផ្សារ។
Kakao Corp និង Daum Communications Corp ក្លាយជាក្រុមហ៊ុនតែមួយ គឺ Daum Kakao
Osuke Honda ជាមនុស្សដំបូងម្នាក់ ដែលបានវិនិយោគទៅលើ KakaoTalk ប្រាប់ថា ៖ “មានពេល
មួយនោះ ខ្ញុំសួរទៅកាន់ Kim ថា ៖ លោកចង់ធ្វើវាដល់កម្រិតណា? ប្រសិន Facebook មកដល់
ហើយស្នើទិញក្នុងតម្លៃ ១ពាន់លានដុល្លារ លោកគិតយ៉ាងណា? Kim និយាយថា ៖ អតីតក្រុមហ៊ុន
របស់ខ្ញុំ មានតម្លៃ ១០លានដុល្លារ។ ខ្ញុំចង់ធ្វើឱ្យ Kakao ក្លាយជាក្រុមហ៊ុនធំ គឺធំជាង NHN”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/Yonhap