CamNews

ប្លែកៗ 

តើលោក Barack Obama យកឈ្នះប្រជាប្រិយភាព Jastin Bieber យ៉ាងដូចម្តេច?


Guinness World Records បានប្រកាសការបោះឆ្នោតលើកទី២ របស់លោក Barack Obama
ជាប់ជាកំណត់ត្រា ដែលមានសារពត៌មានផ្សាយច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង និងមាន
អ្នក likes ក្នុងគេហទំព័រ Facebook ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង។

ការផ្សាយពីការជាប់ឆ្នោតរបស់លោក ដែលមានរូបភាពលោក និងភរិយាលោកមានចំនួន
៦៨៧ ៤២៤ ដង ក្នុងពេល ២៤ម៉ោង កាលពី   ថ្ងៃទី៧ វិច្ឆិកា ដែលបានបំបែកកំណត់ត្រា
Justin Bieber ដែលទទួលបានការផ្សាយត្រឹមចំនួន ២៥១ ៨៧៨ ដង ប៉ុណ្ណោះ ក្នុងថ្ងៃប្រារព្ធ
ខួបកំណើតរបស់ Justin Bieber នៅថ្ងៃទី ១ មិនា ២០១២ ក្នុងគេហទំព័រ Facebook និង twitter៕

ដោយ៖ មិនា

ប្រភព៖ guinnessworld


Tags: strange