CamNews

កីឡាអន្តរជាតិ 

ត្រូវគេ “វាយប្រហារ” ព្រោះដូចកូនស្រីរបស់ David Moyes

ក្រុមអ្នកគាំទ្រជ្រុលនិយមរបស់  Man United ប្រហែលជាខឹងខ្លាំង ចំពោះគ្រូបង្វឹក David Moyes
 ទើបបានជាជះកំហឹងទៅលើនារីម្នាក់ ដែលមិនទាក់ទិនអ្វីសោះទៅនឹងបញ្ហា ដោយគ្រាន់តែ
នាង មានឈ្មោះ ដូចកូនស្រីរបស់ David Moyes ។

David Moyes និង​នាង Sarah Moyesy


Sarah Moyes ជានារីម្នាក់ អាយុ ២០ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងប្រទេស Scotland ទើបត្រូវ
បានក្រុមអ្នកគាំទ្រជ្រុលនិយមរបស់ Man United ធ្វើការវាយប្រហារដោយសំដីគ្មានមេត្តា
នៅលើបណ្ដាញសង្គម Twitter ។

តើមកពីអ្វី? តាមពិត Sarah Moyes មានឈ្មោះដូចទៅនឹងឈ្មោះកូនស្រីរបស់គ្រូបង្វឹកនៃ
ក្រុម Man United ។ កូនស្រីរបស់ David Moyes ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ
កីឡាករ Zaha នៃក្រុមរបស់ពុកនាង។

SHOCKING: The Tweets have been upsetting for the Scot


អ្នកគាំទ្រម្នាក់របស់ Man United សរសេរវាយប្រហារកូនស្រីរបស់ David Moyes ប៉ុន្ដែ
បានស្រឡំគណនី Twitter របស់ Sarah Moyesy ៖ “ចូរកុំដេកជាមួយកីឡាករ Man United
ណាមួយទៀតឱ្យសោះ ស្រី...” ។

TWITTER: Sarah was forced to deny any relation to David Moyes on Twitter


អ្នកគាំទ្ររបស់ Man United ម្នាក់ផ្សេងទៀត សរសេរថា ៖ “@Moyesy នាងក៏មានចំណែក
ក្នុងការទទួលខុសត្រូវ...” ។

នេះគឺជា Sarah Moyes កូនស្រីរបស់ David Moyes ដែលធ្លាប់មានពាក្យចចាមអារ៉ាមថា
មានស្នេហាជាមួយកីឡាករ Zaha


បន្ទាប់ពីត្រូវក្រុមអ្នកគាំទ្ររបស់  Man United វាយប្រហារ នាង Sarah Moyes ក៏បានប្រតិ
កម្មតប ៖ “ខ្ញុំមិនទាក់ទងអ្វីទៅនឹងគ្រូបង្វឹក David Moyes ។ អ្នករាល់គ្នា សូមកុំរំលឹកដល់ឈ្មោះ
ខ្ញុំ ក្នុងឃ្លា Twitter ទាំងនេះ។ ខ្ញុំជឿថា គ្រូបង្វឹក  David Moyes ក៏មានគណនី Twitter ដែរ”។
 

 ចំណែកនេះ គឺជា Sarah Moyes អាយុ ២០ឆ្នាំ នៅ Scotland


គួររំលឹកថា មុននេះ បន្ទាប់ពី Man United ចាញ់ Man City ០-៣ ក៏មានរឿងរ៉ាវអាក្រក់កើត
ឡើង ទាក់ទិននឹង David Moyes ក្នុងមានដូចជា អ្នកគាំទ្រជាច្រើន ទាមទារឱ្យ David
Moyes ចុះចេញពីតំណែង។ ជាងនេះ ក៏មានអ្នកគាំទ្រម្នាក់ ប្រុងនឹងសម្រុកចូល “ដាក់មួយ
ដៃ” ទៅលើគ្រូបង្វឹករបស់ Man United ទៀតផង៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ mirror




Tags: Sarah Moyes David Moyes fan Scotland Twitter