CamNews

តារា 

តារាម៉ូដែលចិនម្នាក់ បង្ហាញរូបសកម្មភាព វះកាត់កែសម្ផស្សនៅកូរ៉េ របស់ខ្លួន ជាសាធារណៈដ៏គួរអោយភ្ញាក់ផ្អើល

ជាទូទៅតារាម្នាក់ៗ ដែលធ្លាប់បានទៅវះកាត់កែសម្ផស្ស តែងតែខំប្រឹងលាក់បំបាំងរឿងនេះ
ដោយសារតែខ្លាច បាត់ប្រជាប្រិយភាព ពីទស្សនិកជនរបស់ខ្លួន តែតារាម៉ូដែលស្រីម្នាក់នេះ
បែជាបង្ហាញរាល់ ការវះកាត់កែសម្ផស្សរបស់ខ្លួនទៅវិញ ។

Model Cbiz publicity photo plastic surgery in Korea shock 1

ថ្មីៗនេះតារាម៉ូដែលស្រីម្នាក់ឈ្មោះ  Chen Di Maggie បានបង្ហាញរូបថតមុន និងក្រោយពេល
វះកាត់កែសម្ផស្សរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបង្ហាញនៅរូបថត សកម្មភាព
ក្នុងពេលវះកាត់ និងទីកន្លែងដែលនាងបានធ្វើការវះកាត់ កែកុនផងដែរ ។ នៅពេលដែលយើង
សួរទៅនាង នាងប្រាប់ថា នាងតែងតែចង់បានការងារមួយ ដែលល្អតែពិបាករកខ្លាំងណាស់
គឺដោយសារតែ សម្រស់របស់នាង ដែលធ្វើអោយការងារល្អៗទាំងនោះ ចាកចេញឆ្ងាយពីរូប
នាង ។ នាងបន្តថា អ្នកគួ្រសាររបស់នាង មិនបានយល់ព្រមអោយនាង ទៅកូរ៉េដើម្បីវះកាត់
ឡើយតែនេះជាជីវិតរបស់នាង ដូចនេះនាងត្រូវតែទៅ ។ ឥលូវនេះនាងពេញចិត្តនិងលទ្ធផល
នៃការវះកាត់ណាស់ ហើយនាងកាន់តែមានទំនុកចិត្ត លើខ្លួនឯងកាន់តែខ្លាំងជាងមុន ។

Model Cbiz publicity photo plastic surgery in Korea shocked 2

បើទោះបីជាគេដឹងថា នាងបានធ្វើការវះកាត់កែសម្ផស្សពិតមែន តែនាងមិនសូវជាទទួល មតិ
អវិជ្ជមានឡើយ ហើយឥលូវនេះការងារជាតារាម៉ូដែលរបស់នាង គឺកាន់តែជោគជ័យជាងមុន
ទៅទៀត ៕ 

Model Cbiz publicity photo plastic surgery in Korea shock 3

Model Cbiz publicity photo plastic surgery in Korea shocking 4

Model Cbiz publicity photo plastic surgery in Korea shocking 5
Model Cbiz publicity photo plastic surgery in Korea shocking 6


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 

Tags: cbiz star singer actress china chinese model korea