CamNews

ភាពយន្ត 

Disney បង្ហាញរូបរាងរឿងហូលីវូដ Cinderella ជាលើកដំបូង (មានវីដេអូ)

បើយោងទៅតាម គេហទំព័រ D23 ដែលជាវេបសាយ របស់អ្នកគាំទ្រ ផលិតកម្ម Disney បានអោយ ដឹងថា Disney បានបញ្ចេញ វីដេអូខ្លីមួយ នៃរឿង Cinderella អោយទស្សនិកជន បានឃើញ ។



វីដេអូដែល ផលិតកម្ម បានបញ្ចេញនោះ គឺជាវីដេអូ ដែលមានរយៈពេល ត្រឹមតែ ១ នាទីជាងតែ ប៉ុណ្ណោះ តែវាធ្វើអោយ ទស្សនិកជន ស្គាល់ជឿជាក់ថា នោះគឺជាវត្ថុម្យ៉ាង ដែលតំណាងអោយ Cinderrela ។

Lily James សំដែងជា Cinderrela

តាមប្រភព ព័ត៌មានបានអោយ ដឹងថា Disney នឹងមិនកែសាច់រឿង អោយដាច់អស់ ដូចរឿង Snow White & Huntsmen ឡើយតែរឿង Cinderrela នឹងសំដែងតាម សាច់រឿងចាស់តែម្តង ។ ទោះបីជា សាច់រឿងចាស់មែន តែ Disney បានសន្យាថា នឹងរាំមកជូន នៅអារម្មណ៍មួយ ប្លែករំភើប ផ្សេង ទៀតនៅពេល ដែលបានទស្សនា រឿងនេះ ព្រោះថាខ្លួន បានរៀបចំ ទីតាំងនិងការថត យ៉ាងផ្ចិត ផ្ចង់ ដែលនឹងធ្វើអោយ ទស្សនិកជនភ្ញាក់ផ្អើល ។ Cinderrela នឹងដាក់បញ្ចាំង នៅក្នុងខែ មិនា ឆ្នាំ ២០១៥ ខាងមុខនេះហើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ d23 


Tags: movie disney cinderrela hollywood