ទំព័រ Washington Post កាលពីថ្ងៃទី ១២កាក្កដា បានចេញផ្សាយថា នគរបាលម្នាក់នៃកងកម្លាំង
ការពារដោយម៉ូតូ របស់សេតវិមាន នៅក្នុង Washington កំពុងត្រូវបានស៊ើបអង្កេត បន្ទាប់ពីមាន
ការចោទប្រកាន់ថា បុរសនេះបានគំរាមសម្លាប់ភរិយាប្រធានាធិបតិអាមេរិក លោកស្រី Michelle
Obama។
កាលពីថ្ងៃទី ១២កាក្កដា កន្លងទៅ មិត្តរួមការងាររមួយចំនួនបានឮមន្ដ្រីនគរបាលខាងលើ ប្រកាស
ថា នឹងសម្លាប់ភរិយារបស់លោកប្រធានាធិបតិអាមេរិក។ ក្រោយមក មន្ដ្រីនគរបាល ខាងលើនេះ ក៏បានបញ្ចេញរូបថតក្នុងទូរស័ព្ទរបស់ខ្លួន បង្ហាញពីប្រភេទកាំភ្លើងដែលខ្លួននឹងប្រើប្រាស់សម្រាប់
គម្រោងធ្វើឃាតនោះ។
លោកស្រី Gwendolyn Crump អ្នកនាំពាក្យរបស់ការិយាល័យនគរបាល Washington D.C មាន
ប្រសាសន៍ថា ពួកគេទទួលបានការចោទប្រកាន់ខាងលើ ហើយមន្ដ្រីមានសមត្ថកិច្ចកំពុងធ្វើការ
ស៊ើបអង្កេតករណីនេះ។
បច្ចុប្បន្ន ករិយាល័យរបស់ភរិយាប្រធានាធិបតិ Obama បានបដិសេធក្នុងការអធិប្បាយចំពោះការ
គំរាមខាងលើនេះ ដោយទុកអោយសមត្ថកិច្ចជាអ្នកស្រាវជ្រាវ៕