CamNews

មិនគួរឲ្យជឿ 

រន្ធត់ ស្រែកឡើងភ្លាត់សម្លេង រើឥវ៉ាន់ចូលផ្ទះថ្មី បែរជា ឃើញពស់ថ្លាន់យក្ស

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកដើរជួលផ្ទះ ក៏ដូចជា គូកន របស់ខ្លួន ត្រូវបានរកអោយ ឃើញថា ពួកគេ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានប្រទះឃើញពស់ថ្លាន់យក្ស មានប្រវែងដល់ទៅ ២ ម៉ែត្រជាង ខណៈពេលដែល រើឥវ៉ាន់ចូលផ្ទះដែលបានជួលស្នាក់នៅថ្មីនោះ នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា បុរសដែលបានប្រទះឃើញពស់មួយក្បាលនេះ ជាលើកដំបូង គាត់មានឈ្មោះ ថា Marco Gavzzellie ពោលគឺ គាត់ជួយរើឥវ៉ាន់ មិត្តភក្កិប្រុសរបស់ខ្លួន ចូលទៅស្នាក់នៅក្នុងផ្ទះ ថ្មី តែដឹងអីថា បេក្ខភាព ដែលជាម្ចាស់ផ្ទះថ្មីម្នាក់នេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេល ដែលបានប្រទះឃើញ យ៉ាងដូច្នេះ ខណៈវាគឺជាការបន្សល់ទុក ពីម្ចាស់ផ្ទះជួលមុន ។

បន្ថែមពីលើនេះ​ ប្រភពសារព័ត៌មាន គូសបញ្ជាក់បន្តអោយដឹងថា ករណីរកឃើញ ពស់ថ្លាន់នៅ ក្នុងផ្ទះជួលខាងលើនេះ បានកើតឡើង នៅឯតំបន់ Coventry ប្រទេសអង់គ្លេស។ ជំនួសអោយ ភាពភ័យរន្ធត់តែមួយភ្លេត ពួកគេបែរជារកអោយឃើញថា ពស់ថ្លាន់នោះ ជិតស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក៏ដោយសារតែស្រេកឃ្លាន ខ្លាំងពេក ។

ជាការពិត បន្ទាប់ពីមានសេចក្តីរាយការណ៍ ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានគេយកទៅព្យាបាល ក៏ដូចជា ថែទាំអោយមានសុខភាពល្អឡើងវិញ មុននឹងប្រលេងវា ចូលទៅក្នុងឧទ្យានជាតិ ។ គួរ រំឭកផងដែរថា បើតាមរបាយការណ៍ ពស់ថ្លាន់មួយក្បាលនេះ មានឈ្មោះថា Barry ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: boa snake Int news Unt news Horrible video viral video