CamNews

កីឡាអន្តរជាតិ 

Xavi Hernandez សម្រេចចិត្ដដកខ្លួន ចេញពីក្លឹប ជម្រើសជាតិ អេស្ប៉ាញ ជាផ្លូវការហើយ

ព័ត៌មានកីឡា ៖   ខ្សែបម្រើប្រយុទ្ធ  Xavi Hernandez របស់ Barcelona ស្រែកប្រកាសអំពីការចាក ចេញ របស់គាត់ ​ពី​ការប្រកួតបាល់ទាត់អន្ដរជាតិ ពោល ចេញពីក្លឹបជម្រើសជាតិ ប្រទេស អេស្ប៉ាញ ជាផ្លូវការហើយ ។

កីឡាករជនជតិ ​   អេស្ប៉ាញ  អាយុ ៣៤ ឆ្នាំមួយ   រូបមានសេចក្ដីសោមនស្សចំពោះការចូល​សោធន៍​និវត្ដន៍ របស់គាត់   ។  មុនពេលនៃការដកខ្លួនចេញ កីឡាកររូបនេះបានសាងស្នា​ដៃ​សម្រាប់​​ប្រទេស របស់គាត់ គឺថាគាត់បានធ្វើឲ្យក្រុមរបស់គាត់ទទួលបានជោគជ័យ   World Cup ចំនួន​  ១​ដង ហើយ និងពានរង្វាន់ប្រចាំនៅ អឺរ៉ុបចំនួន ២ដង    ។ ជាមួយសមត្ថភាពគួរអោយ​កោតសរសើេរ រូបគាត់បាន ចូលរួម ប្រកួតតចំនួន ១៣៣​ដង ហើយ  ធ្លាប់ បានស៊ុតបញ្ចូលទីចំនួន​១៣គ្រាប់ សម្រាប់​ក្រុម របស់ គាត់។

ថ្លែងពីសម្ដីផ្ទាល់របស់កីឡាករទៅកាន់សន្និសីទសារព័ត៌មានបង្ហាញថា     រួបគាត់ពិតជាមាន​សេចក្ដី រីករាយ​ជាខ្លាំងសម្រាប់ពេលវេលាកន្លងមក  ហើយ វា ក៏ជាពេលវេលាអស្ចារ្យ​ចំពោះ​រួបគាត់។ ហើយ ការសម្រេចចិត្ដចាកចេញនេះ ព្រោះគាត់យលថា គាត់គឺមិនដូចជាកាល​​​​​​​​​​​​​​​ពីវ័យ ២០ មុនឡើយ។

បន្ថែមពីលើនេះទៅទៀត     រូបគាត់ បានចូលរួមប្រកួតលើកដំបូងនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០០០ ដែលពេលនេាះគាត់ទើបតែមានអាយុ ២០ឆ្នាំនៅឡើយទេ ហើយគ្រា​នោះ គឺជាការ​ប្រកួតគ្នារវាង អេ ស្ប៉ាញ នឹង ហូឡង់ ។

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC