CamNews

កីឡាអន្តរជាតិ 

កិច្ចព្រម​ព្រៀង Q​ueens Park Rangers នឹង Juventus ចំពោះ​ Mauricio Isla

ព័ត៌មានកីឡា៖ ក្លឹបកីឡាករបាល់ទាត់ Queens Park Rangers បានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​ទទួល​យក​​កីឡាករ Mauricio Isla ខ្សែការពាររបស់ Juventus សម្រាប់រដូវការ Premier League 2014–15 ខាងមុខនេះ។

កីឡាករ​ Mauricio Isla មានអាយុ ២៦ ឆ្នាំបានចូលទៅកាន់ទឹកដីថ្មីមួយទៀត ស្របនិងការបង្ហាញ​ឡើងជាលក្ខណៈផ្ទេរសម្រាប់ការចូលរួមប្រគួតក្នុងរដូវការ Premier League ខាងមុខនេះ។ ជា​មួយនិងលក្ខខ័ណចូលរួមក្រុម  រូបគាត់បានធ្វើការពិនិត្យសុខភាពរួចរាល់ហើយ   ហើយខណៈ​ពេល​​​​ថ្មីៗនេះផងដែរ  គាត់កំពុងរង់​ចាំ​ទទួលយក  ទិដ្ឋាការងាររបស់គាត់ក្នុងប្រទេសអ៊ីតាលី។ហើយលើសពីនេះ  គាត់បានបង្ហាញពី​អារម្មណ៍ពិតរបស់គាត់ថា  គាត់ពិជាសប្បាយ  ចិត្ដខ្លាំងណាស់សម្រាប់ការមកទីនេះ ហើយវាក៏​ជាចាប់ផ្ដើមដ៏គួឲ្យចាប់អារម្មណ៍មួួយសម្រាប់រួបគាត់។

ផ្ដោតសំខាន់លើនេះផងដែរ លោក Harry Redknapp ជាអ្នកគ្រប់គ្រង Queens Park Rangers បាននិយាយថា Mauricio Isla គឺជាកីឡាករម្នាក់ដែលឆ្នើមបំផុត ហើយគាត់ក៏រីករាយនឹងវត្ដមាន​កីឡាកររួបនេះចូលមកកាន់ក្លឹបគាត់ដែរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គាត់បានបង្ហាញពីសមត្ថ​ភាពរបស់គាត់កាល ប្រកួតក្នុង World Cup ឲ្យ Chile ដូច្នេះហើយសម្រាប់សមត្ថភាព​បែប​នេះគឺ​សាកសមខ្លាំងណាស់សម្រាប់ការចុះហត្ថលេខាមួយនេះ។

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖​ BBC


Tags: Sport New Mauricio Isla Queens Park Rangers Juventus