CamNews

តារា 

«ប្ដីអាវាសែ» របស់ ខេមរៈ សិរីមន្ត បង្ហាញ​ពី​ភាព​ភ្លើត​ភ្លើន មិន​គិត​ពី​គ្រួសារ​របស់​ប្ដី(Video)

(ភ្នំពេញ)៖ បទចម្រៀងថ្មី មានចំណងជើងថា «ប្ដីអាវាសែ» ដែលជាការបកស្រាយ របស់តារាចម្រៀង បែបយុវវ័យ លោក ខេមរៈ សិរីមន្ត ក្នុងអាល់ប៊ុម CVD Vol 171 ទើបតែចេញជាវីដេអូ ខារ៉ាអូខេថ្មីៗនេះ បានបង្ហាញឲ្យឃើញថា គ្រូសារមួយដែលមានប្ដី ងប់តែនឹងល្បែង ស្រី ស្រា និងដើរសប្បាយហ៊ីហា គ្មានគិតពីគ្រួសារ ជាពិសេសធ្វើបាបចិត្តភរិយា គ្មានថ្ងៃស្រាកស្រាន រហូតធ្លាប់ខ្លួនក្រ គ្មាននរណារាប់រក ។

បទចម្រៀងនេះ ក៏អាចបង្ហាញពីគំរូនៃគ្រួសារ ដែលខិតខំរកស៊ីមានជីវភាព មានផ្ទះសម្បែងត្រឹមត្រូវ ប៉ុន្តែត្រូវបានបំផ្លាញ ក្នុងមួយប៉ប្រិចភ្នែក ដោយសារតែប្ដីម្នាក់ ហើយធ្លាក់ខ្លួនក្រ ស្ទើរតែរកអង្ករច្រកឆ្នាំងគ្មាន ។

ចង់ដឹងថា បទនេះ មានអត្ថន័យនិងបង្ហាញពីការអប់រំយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖


[Full MV] ប្តីអាវាសែ- ច្រៀង ខេមរះ សិរីមន្ត (SD VCD 171)Pdey Avasae-Khemarak Sereymun https://www.youtube.com/watch?v=AhDpQ1uwxp4

Posted by ពិភពកំសាន្ត on Sunday, 31 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Khemarak serey mun Star news local news