បន្ទាប់ពី ពាក្យចចាមអារ៉ាម វាយប្រហារ អស់មួយរយៈ ទៅឥលូវនេះ ផលិតកម្ម Universal Picture បានប្រកាស ព័ត៌មានមួយ ដែលទាក់ទង ទៅនិង សាច់រឿងថ្មី របស់ Fast & Furious 7 បន្ទាប់ពី ការស្លាប់របស់ តួឯក Paul Walker បាត់ទៅ ។
Universal Picture បានប្រកាសថា តួអង្គ Brian O'Conner នឹងមិនស្លាប់ ទេនៅក្នុង រឿងនេះ ហើយ ដើម្បីជា ការគោរព ដល់ស្នាដៃរបស់ Paul Walker ផងដែរ ។ Universal បង្ហើបថា Brian នៅក្នុងរឿង មិនស្លាប់ទេ តែនឹងចូល និវត្តន៍វិញ ។ ធ្វើដូចនេះ ទើបយើងអាច រក្សាទុកឈ្មោះ Brian O'Conner ឲ្យ នៅក្នុងរឿង បានរហូត ។
ឥលូវនេះ អ្នកដឹកនាំរឿង James Wan និងអ្នកដែល ទាក់ទង ទាំងអស់ កំពុងតែ ពិភាក្សាគ្នាថា តើត្រូវ ឈុតចុងក្រោយ របស់ Brian យ៉ាងណាអោយ វាល្អសមរម្យ ។ ដូចនេះ ការថត និងការងារ ផ្សេងៗ ទៀតនឹង ត្រូវធ្វើ កាន់តែច្រើន ជាងមុនទៀត ។ រយៈពេល ៨ ខែដែល Fast & Furious ពន្យារនោះ ប្រហែល ជាគ្រប់គ្រាន់ សំរាប់ការថត នេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k124