CamNews

កំសាន្ត 

ដើមហេតុ នាំអោយ តារាម៉ូដែលស្រី ឈានប្រកាស ដេញថ្លៃព្រហ្មចារី ក្នុងតម្លៃ ១,៨ លានដុល្លារ

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័សារព័ត៌មានបរទេស សឹង្ហបុរី អាស៊ីវ័ន ក៏ដូចជា ទំព័រសារព័ត៌មានប្លែក Oddee អោយដឹងថា   នាង  Raffaella Fico តារាម៉ូ ដែលអ៊ីតាលី សម្រេចដាក់ដេញថ្លៃ ព្រហ្មចារី របស់ខ្លួនជាផ្លូវការ ។


ស្ថិតនៅក្នុងវ័យ ២០ ឆ្នាំ នាង Raffaella Fico ជាតារាម៉ូដែលអ៊ីតាលី និងជាតួឯក   ក្នុងភាពយន្ត Big Brother Italy 2008 បានសម្រេចដាក់ដេញថ្លៃ ព្រហ្មចារី របស់ខ្លួន ជាសាធារណៈ​  ក្នុងគោលបំណង យកប្រាក់ទិញ ផ្ទះ ក៏ដូចជា បង់ថ្លៃទៅលើថ្នាក់រៀនសម្តែងរបស់ខ្លួន ។   ហ៊ានស្បថ  ក្តែងៗថាខ្លួនពុំ ធ្លាប់មានមិត្តប្រុស តាំងពីដើមរៀងមក តារាម៉ូដែល ស្រីរូបនេះ សន្យាថា  នឹងព្រមលះបង់ ល្គិកណា បុរសណាមួយ ហ៊ានចំណាយថ្លៃដល់ទៅ ១,៨ លានដុល្លារ   ។ មិនត្រឹមតែ ប៉ុណ្ណោះ នាងលើកឡើង អោយដឹងថា ៖ ក្នុងករណីនាងខ្ញុំមិនចូលចិត្តគាត់ ជំនួសអោយការ  ប្រគល់សព្វគ្រប់ នាងខ្ញុំគ្រាន់តែ លើកកែវស្រាជល់ និងបំភ្លេចចោល រឿងនោះ ជាការស្រេច ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Westec Hollywood movie Disney Sony Legend Major cineplex Furious 7