មហាវិទ្យាល័យមួយដែលស្ថិតនៅក្នុងលំដាប់កំពូលផងដែរនៅ New York (ស្ថិតក្នុងក្រុម Ivy
League – ក្រុមមហាវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះ និងល្បីល្បាញនៅអាមេរិច) កំពុងមាន
រឿង Scandal មួយដែលទាក់ទងនឹងរឿងអាសអាភាសក្រោយពីតារាម៉ូដែលមិនមែនអាជីព
ម្នាក់ចូលបណ្ណាល័យថតវីដេអូក្តៅសាច់របស់ខ្លួនដោយខ្លួនឯងផ្ទាល់។
បណ្ណាល័យមហាវិទ្យាល័យ Cornell - កន្លែងដែលតារាម៉ូដែលមិនមែនអាជីពថតវីដេអូ "Hot" របស់ខ្លួន
បណ្ណាល័យរបស់មហាវិទ្យាល័យច្បាប់ Cornell មានសៀវភៅជាច្រើនឲ្យនិស្សិតធ្វើការស្រាវជ្រាវ
ដើម្បីជំនួយការរៀនសូត្រឲ្យកាន់តែល្អ។ ជាក់ស្តែង នាង Cameron Knight ដែលជាតារាម៉ូដែល
មិនមែនអាជីព មានគោលបំណងចង់ក្លាយជាតារាដ៏ល្បីម្នាក់ បានទុកបណ្ណាល័យមិនមែនជាកន្លែង
ដើម្បីរៀនសូត្រនោះឡើយ គឺនាងបានចូលបណ្ណាល័យ Carpenter Hall ដោយកាន់ចូលជាមួយនូវ
កាបូបពណ៌ផ្កាឈូកមួយ និងឧបករណ៍លេងជាច្រើនក្នុងនោះ។
នាង Cameron Knight ជាតារាម៉ូដែលមិនមែនអាជីព មានគោលបំណងចង់ក្លាយជាតារាដ៏ល្បីម្នាក់
នារីសក់លឿងដ៏ស៊ិចស៊ីម្នាក់នេះ បានថតវីដេអូដោយខ្លួនឯងផ្ទាល់តាមរយះទូរស័ព្ទដៃ។ នៅក្នុង
វីដេអូដែលមានរយះពេល 5នាទី, Cameron បានបង្ហាញនូវសកម្មភាពបែបស្រើបស្រាលទាំង
កណ្តាលថ្ងៃត្រង់ នៅចំពោះវត្តមានរបស់និស្សិតជាច្រើននាក់ទៀតដែលកំពុងយកចិត្តទុកដាក់
ស្រាវជ្រាវរៀនសូត្រ ហើយបង្ហោះវីដេអូនោះឡើងអ៊ីនធឺណេត។
ដោយ៖ សិលា
ប្រភព៖ k14